ចាប់ក្មេងស្រីអាយុ៤ឆ្នាំរំលោភតាមរន្ធគូថរួចសំលាប់ហើយដាក់ចូលក្នុងពាងទឹក

0
146429

ភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវចាប់ខ្លួនភ្លាមៗ បន្ទាប់ពីចាប់ក្មេងស្រីអាយុ៤ឆ្នាំរំលោភតាមរន្ធគូថរួចខ្ទប់មាត់និងច្រមុះសម្លាប់យកសពទៅញាត់ចូលក្នុងពាងទឹក រួចខ្លួនបានតែប្រហែល២ ម៉ោងប៉ុណ្ណោះក៏ត្រូវប៉ូលិសចាប់បានតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃអង្គារ៍ ទី ២៩ខែឧសភាឆ្នាំ២០១៨វេលាម៉ោង៨នឹង៣០នាទី នៅចំណុចផ្ទះគ្មានលេខ ក្រុម ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ ២ ខ័ណ្ឌឫស្សីកែវ ។

សមត្ថកិច្ចឱ្យដឹងថាជនរងគ្រោះ ឈ្មោះខា ស្រីចាន់ ភេទស្រីអាយុ៤ឆ្នាំមានទីលំនៅផ្ទះលេខគ្មាន ក្រុម ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ មុខរបរ កុមាររីឯជនសង្ស័យឈ្មោះង្វៀងយ៉ាំង យីភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅផ្ទះគ្មានលេខ ក្រុម៥ភូមិ កសង្កាត់ច្រាំងចំរេះ២ខណ្ឌឫស្សីកែវមុខរបរលក់ដូរ ។

បើតាម​ឪពុកក្មេងស្រីរងគ្រោះឈ្មោះ ខាហ៊ូ អាយុ៣២ឆ្នាំបានឱ្យដឹងថា កាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៨វេលាម៉ោង ១៩នឹង២៥ពេលមេឃកំពុងតែភ្លៀងក្មេងរងគ្រោះក៏សុំឪពុកមុជទឹកភ្លៀងលេងហើយរត់លេងបាត់ទៅ ពេលរាំងភ្លៀងស្រាប់តែបាត់កូនឈឹងមិនឃើញមកផ្ទះវិញ ក៏ដើរកគ្រប់ទីកន្លែងតែរកមិនឃើញ ក៏នាំគ្នាឡើងលើផ្ទះទុកចោលមួយនៅក្បែរផ្ទះជនសង្ស័យ ក៏ស្រាប់តែឃើញកូនស្រីនៅក្នុងពាងគ្មានទឹកទុកចោលលើផ្ទះនោះមានតែអាវដោយស្រាតល្វែងក្រោម ។

ប្រភពបន្តថា ពេលឃើញបែបនេះនឹកស្មានថានៅរស់ក៏យកកូនទៅមន្ទីរពេទ្យសម្តេចឪគីឡូម៉ែត្រលេខ៦តែត្រូវគ្រូពេទ្យបញ្ជាក់ថាស្លាប់បាត់ទៅហើយ។

ប្រភពពីសមត្ថកិច្ចបានបន្តថា បន្ទាប់ពីកំលាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ វេជ្ជបណ្ឌិតនិងតុលាការពិនិត្យសាកសព បានបញ្ជាក់ថា ជនសង្ស័យរំលោភក្មេងស្រីរងគ្រោះតាមរន្ធគូថមិនមែនរំលោភតាមទ្វារមាសទេរួចខ្ទប់មាត់និងច្រមុះសម្លាប់តែម្តង ។
បើទោះបីយ៉ាងណាជនសង្ស័យដំបូងមិនបានសារភាពទេ ប៉ុន្តែមុនពេលកើតហេតុមានអ្នកភូមិឃើញជនសង្ស័យនៅក្បែរក្មេងស្រីរងគ្រោះ ហើយជនសង្ស័យគឺជាមនុស្សញៀនថ្នាំជាសមសភាពមិនល្អនៅក្នុងភូមិ ។

បន្ទាប់ពីសមត្ថកិច្ចជជីកសួរតាមជំនាញ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសំលាប់ក្មេងស្រីរងគ្រោះប្រាកដមែន ដោយខណៈមេឃកំពុងភ្លៀងខ្លួនបានលោងលោមនិងចាប់ក្មេងស្រីរងគ្រោះឡើងលើផ្ទះដែលគ្មានមនុស្សរស់នៅហើយធ្វើសកម្មភាពលូកលេងប្រដាប់ភេទក្មេងស្រី ពេលនោះក្មេងស្រីស្រែកយ៉ាងខ្លាំងក៏យកដៃខ្ទបមាត់និងច្រមុះក្មេងស្រីរងគ្រោះ ហើយរំលោភតាមរន្ធគូថរហូតបានសម្រេចហើយស្រាប់ក្មេងនោះស្លាប់តែម្តង ។

ជនសង្ស័យបានសារភាពទៀតថា បន្ទាប់ពីដឹងថាក្មេងស្រីស្លាប់ហើយគេបានយកសពក្មេងស្រីយកទៅដាក់ចូលក្នុងកូនពាងគ្មានទឹករួចយកសំបកបាវអង្ករនិងសង្ក័សីគ្រប់ពីលើហើយខ្ទាស់ទ្វារខាងក្នុងរួចលូនចុះតាមចន្លោះប្រហោងផ្ទះចូលផ្ទះខ្លួនឯងតែម្តង ។ ក្រោយមកពេលគេផ្អើលឆោឡោរកក្មេងនោះខ្លួនក៏រត់ទៅពួនក្នុងទឹកទន្លេក្បែរនោះប្រហែល៣ម៉ោងឡើងមកវិញដើរដល់ជិតផ្សារច្រាំងចំរេះក៏ត្រូវប៉ូលិសចាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងតែធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

Facebook Comments
Loading...