ឆ្នាំនេះកសិករបង្កបង្កេីនផលដំណាំស្រូវវស្សាបានល្អជាងឆ្នាំទៅ ខេត្តត្បូងឃ្មុំ

0
172825

ត្បូងឃ្មុំ៖ នៅទូទាំង៧ស្រុក/ក្រុង ក្នុងខេត្តត្បូងឃ្មុំ នៅដេីមរដូវវស្សានេះ កសិករបាននាំគ្នាបង្កបង្កេីនផលស្រូវរដូវវស្សា បានជិត៦០ភាគរយនៃផែនការដាំដុះ​ ដោយសារមាន អំណោយផលល្អពីធម្មជាតិ (ភ្លៀងធ្លាក់គ្រប់គ្រាន់) ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ឱ្យដឹងថា នៅក្នុងខេត្តត្បូងឃ្មុំទាំងមូល គឺមានស្រុកចំនួន៦ និងក្រុង១ ឃេីញថានៅដេីមរដូវវស្សាឆ្នាំនេះ កសិករបាននាំគ្នាចុះបង្កបង្កេីនផលស្រូវវស្សាបានល្អជាងឆ្នាំទៅ គឺគ្រប់ស្រុក/ក្រុងដាំដុះបានល្អប្រហាក់ប្រហែលគ្នាគឺ ដាំដុះបានលេីផ្ទៃដីស្រែប្រមាណជិត៤៨ពាន់ហិចតា គិតជាភាគរយបានជិត៦០ភាគរយនៃផែនការដាំដុះ ។ ហេីយការបង្កបង្កេីនផលនេះ​ ក៏មិនមានកត្តាសត្វល្អិតបំផ្លាញ អ្វីគួរកត់សម្គាល់ទេ ។

លោកប្រធានបានបញ្ជាក់ទៀតថា កសិករបង្កបង្កេីនផលស្រូវវស្សា គឺកសិករនិយមដាំ ប្រភេទស្រូវ ផ្កាដួល សែនក្រអូប និងស្រូវក្នុងស្រុករបស់ពួកគាត់ ។ ហេីយបេីប្រៀបធៀបឆ្នាំ២០១៨នេះ ទៅនិងឆ្នាំទៅមិញ ឃេីញថា ឆ្នាំនេះការបង្កបង្កេីនផលស្រូវវស្សាបានលឿនជាង ល្អជាងឆ្នាំ២០១៧ ៕

Facebook Comments
Loading...