ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់ មុនដំណែង ឧកញ៉ា ហូ ចំរើន ពីទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេរមភូមិន្ទ។
សូមបញ្ជាក់ថា លោកឧកញ៉ា ហូ ចំរើន ត្រូវបានតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធករណីបាញ់គំរាមប្រពន្ធ និងម្តាយក្មេក នៅក្នុងភូមិគ្រឹះរបស់លោកផ្ទាល់តែម្ដង ស្ថិតក្នុងភូមិរកា ផ្លូវព្រៃសរ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
Facebook Comments
Loading...