រ៉ាប៊ី ស៊ីថ្លៃជាងមុន….

0
49951

តើលោកអស់អ្នកនាងមានបានជ្រាបទេថា កញ្ញារ៉ាប៊ីដ៏ស្រស់សង្ហារ សម្លេងច្រៀងពិរោះរណ្តំ និងគួរ ឲ្យទាក់ទាញនោះ ពេលនេះនាងស៊ីថ្លៃជាងមុនបន្តិចហើយ។ តើតម្លៃខ្លួននាងប៉ុន្មានទៅន៎ ?? ដើម្បី ឲ្យអស់ចម្ងល់យើងខ្ញុំសូមជម្រាបមិត្តអ្នកអានទាំងអស់ឲ្យជ្រាបតែម្តងទៅ គឺនាងមានតម្លៃខ្លួនដល់ ទៅ១៥០០ដុល្លារឯណោះ ពេលឡើងច្រៀងក្នុងមួយកម្មវិធី។ ថ្លៃទេ ?នាងបាននិយាយប្រាប់បណ្តា ញព័ត៌មានក្នុងស្រុកថា នេះមិនមែនជាតម្លៃស្លាប់ក្រឡានោះទេ។បានន័យថា មិនមែនគ្រប់កម្មវិធីនា ងយក ១៥០០ដុល្លារស្មើគ្នានោះទេ គឺវាអាស្រ័យទៅដោយកម្មវិធីតូចឬធំ? ជិតឬឆ្ងាយដែរ។ មិនមែន ចេះតែយកៗតាមតែចិត្តយើងចង់បាននោះទេ។ទោះបីបើយើងចង់តែគេមិនជួលនោះក៏វាគ្មានប្រយោ ជន៍ស្អីដែរ។

រ៉ាប៊ី ជាអតីតពិធីការនីនៃទូរទស្សន៍ហង្សមាស ចាប់ផ្តើមមានឈ្មោះល្បីនៅពេលដែលនាងច្រៀងបទ មាន់ស្រែ និងបទ ស្នេហ៍អើយស្នេហ៍។មុនពេលល្បីល្បាញដោយសារច្រៀងបទចចម្រៀងទាំង២បទ នេះ កញ្ញា រ៉ាប៊ីដ៏ស្រស់ប្រិមប្រីយ៍របស់យើងមានតម្លៃខ្លួនតែ១០០០ដុល្លារប៉ុណ្ណោះ។

យើងថាតម្លៃ១៥០០ដុល្លារដូចជាថ្លៃបន្តិចមែន ប៉ុន្តែសម្រាប់អ្នកដែលមានការពេញចិត្តជាមួយរូប នាងថាមិនថ្លៃទេប៉ុណ្ណឹងនោះ បើធៀបទៅនឹងទឹកដមសម្លេង និងសមត្ថភាពសម្តែងដ៏រស់រវើករបស់ នាង។ សូមជូនពរឲ្យ រ៉ាប៊ីកាន់តែទទួលបានជោគជ័យក្នុងអាជីពជាអ្នកចម្រៀងរបស់នាង ៕

Facebook Comments
Loading...