សមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យបានម្នាក់នឹងថ្នាំញៀនបានប្រាំបីកញ្ចប់ហើយម្នាក់ទៀតរត់គេចខ្លួនបាត់. . !

0
26809

កណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមពីរត្រូវសមត្ថកិចចស្រុកស្អាងសហការណ៏ជាមួយសមត្ថកិច្ចប៉ុស្ដិរដ្ឋបាលឃុំស្វាយរំធ្វើការឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។

កើតហេតុ នៅថ្ងៃ ច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង២៣និង៣០នាទី ។ នៅចំណុច ៖ ផ្ទះរបស់ឈ្មោះឌុលឡាភេទប្រុស ស្ថិតក្នុងភូមិ លេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

លោកសេងសុជាតិអធិការស្រុកស្អាងបានប្រាប់ភ្នក់យើងអោយដឹងថា៖ជនសង្ស័យចំនួន០២នាក់ ទីមាន១ ឈ្មោះផូ ចិត្រាភេទប្រុស អាយ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក ទីលំនៅបច្ចុប្បន្នភូមិលេខ១ ឃុំស្វាយរំស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន) ទី២មានឈ្មោះ ឌុលឡាភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិលេខ១ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ (គេចខ្លួន)

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យ ថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៨កញ្ចប់តូច។
ប្រភពបានបន្តទៀតថា៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័តមានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះលោកអនុសេនីឯកឡោ សុខៃ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនឈ្មោះផូ ចិត្រានិងរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៨កញ្ចប់តូចនៅក្បែរខ្លួនឈ្មោះផូ ចិត្រា។

ចំណែកឈ្មោះឌុល ឡា បានរត់គេចបាត់ពីកន្លែងកើបន្ទាប់មកឃាត់ខ្លួនឈ្មោះផូ ចិត្រា រួមនឹងវត្ថុតាងបញ្ជូនមកប៉ុស្តិ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ផូ ចិត្រាបានសារភាពថា គ្រឿង ញៀន(ម៉ាទឹកកក) ចំនួន០១ កញ្ចប់ ជារបស់ខ្លួននិងចំនួន០៧កញ្ចប់ទៀត គឺជារបស់ឈ្មោះ
ឌុលឡាបានប្រគល់មកខ្លួន(ផូ ចិត្រា) ។

លោកអនុសេនីយ៍ឯកឡោ សុខៃ ជានាយប៉ុស្តិ៍នគរបាលស្វាយរលំបានបញ្ជាក់ថា ឈ្មោះផូ ចិត្រា ពិតជាជនសង្ស័យជួញដូរគ្រឿងញៀន ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

Facebook Comments
Loading...