ជុងអាំង-ទីក្រុងអានសាន៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះពិនិត្យទីតាំងដែលត្រៀមកសាងវត្តខ្មែរដំបូងគេបំផុតនៅលើទឹកដីសាធារណរដ្ឋកូរ៉េ។ តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា លោក Kim Jusung ដែលជាសប្បុរសជនកូរ៉េ បានបរិច្ចាគដីដែលមានទំហំ ១៨០០ម៉ែត្រការ៉េ ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីកសាងវត្តខ្មែរមួយជូនប្រជាពលរដ្ឋខ្មែរប្រើប្រាស់ធ្វើបុណ្យទានតាមជំនឿសាសនា ។
ក្នុងដំណើរចុះពិនិត្យទីតាំងផ្ទាល់នេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ លោក Kim Jusung ដែលមានចិត្តជ្រះថ្លាក្នុងវិស័យពុទ្ធសាសនា ជាពិសេសទឹកចិត្តស្រឡាញ់ប្រជាពលរដ្ឋខ្មែរ រហូតបរិច្ចាគដីសម្រាប់ស្ថានឯកអគ្គរាជទូតកម្ពុជាគ្រប់គ្រង ប្រើប្រាស់ និងត្រៀមកសាងវត្តខ្មែរនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
Facebook Comments
Loading...