លោកស័ក្តិ៥​ ហែម​ ចរិយា​ និង​ លោក​ស័ក្តិ៤​ ឈាន​ ពិសិដ្ឋ​ រត់ដល់ណាហើយ​ ?​

0
12877

កាលពីថ្មីៗនេះ យោងតាមប្រភពពត៍មានលោក ផែង វណ្ណៈ បានបង្ហាះក្នុងបណ្តាញសង្គមហ្វេសប៊ុក ថា៖

លោកស័ក្តិ​ ៥​ ហែម​ ចរិយា​ ដែលមានដិកាចាប់ខ្លួន​កំពុងគំរាមសម្លាប់ជនរងគ្រោះ​ មហាជនកំពុងតាមដាន​ និង​ ដាក់ជាចម្ងល់ឆ្ងល់ថា​ តើនាយនគរបាល២រូប​ ដែលមានបទល្មើសជាប់ខ្លួនរត់គេចទៅដល់ណាហើយ​ ?​

លោកស័ក្តិ៥​ ហែម​ ចរិយា​ មានដិកាចាប់ខ្លួនពីបទ​ ឆបោក​ ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម​ លើសំណុំរឿងរត់ការយកពលរដ្ឋចូលក្របខណ្ឌនគរបាល​ តែរត់ការមិនបានយកលុយពលរដ្ឋទៅអស់​ ។​ បច្ចុប្បន្ន​លោកស័ក្តិ​ ៥​ ហែម​ ចរិយា​ កំពុងរត់គេចខ្លួន​ ហើយនៅបន្តគំរាមសម្លាប់ជនរងគ្រោះថែមទៀត​ ធ្វើអោយជនរងគ្រោះភិតភ័យជាខ្លាំង​ ។​

លោកស័ក្តិ​៤​​ ឈាន​ ពិសិដ្ឋ​ អតីតអនុប្រធានប៉ុស្តិអន្តរជាតិប៉ោយប៉ែត​ មានដិការចាប់ខ្លួន​ពីបទប៉ុនប៉ងមនុស្សឃាដ​ បច្ចុប្បន្ន​រត់គេចខ្លួន​ ។​

យើងខ្ញុំសូមសំណូមពរសមត្ថកិច្ចពាក់ព័ន្ធមេត្តា​ពន្លឿនតាមចាប់ជនល្មើសទាំង២ខាង​លើយកមកផ្ដន្ទាទោសតាមច្បាប់ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ​ ។

Facebook Comments
Loading...