ប្រាយុទ្ធ និងប្រាវីតសុំទោសរឿងចាប់វាយខ្នោះមន្ត្រីសង្ឃទាំងស្បង់ជីវរ

0
17629

ការចាប់ខ្លួនមន្ត្រីសង្ឃលំដាប់ខ្ពស់ដោយកងកុម្មង់ដូរដ្ឋាភិបាល២០០នាក់ទាំងយប់ ទាំងនៅ ស្លៀកស្បង់ជីវរក្រហាមរងាលនៅឡើយនោះ កំពុងតែក្លាយទៅជាព្រឹត្តិការណ៍ដៅក្តៅគគុក នៅក្នុងប្រទេសថៃហើយ មានការរិះគន់យ៉ាងខ្លាំងនៅក្នុងចំណោមប្រជាជនថៃ ដែលភាគច្រើនលើសលប់ជាអ្នកកាន់ និងគោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួននោះ។

ហេតុការណនេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ។ មន្ត្រីសង្ឃទាំង៥អង្គនេះមួយចំនួនជាប់ចោទពីបទកឹបកេងមូលនិធិវត្ត ឯខ្លះទៀតជាប់ពីបទបង្កើតអង្គការសម្ងាត់ដើម្បីផ្តួលរំលំរដ្ឋាភីបាលកាលពីជំនាន់លោកស្រីយីងឡាក់។

ដោយឃើញរលក រំជួលរបស់មហាជនកាន់តែខ្លាំង ពេលនេះលោកប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងលោកប្រាវីដ វង្សស៊ូវ៉ាន រដ្ឋមន្ត្រីការពារជាតិថៃបានចេញមកសុំទោសប្រជាជនអំពីការប្រព្រឹត្តបែបនេះ របស់កងកម្លាំងមានសមត្ថកិច្ចហើយ ពិសេសគឺការចាប់ខ្លួនព្រះសង្ឃព្រះនាមអ៊ីសារ៉ាដ៏ជាទីគោរពរបស់ប្រជាជនថៃ។

ទោះជាយ៉ាងណា មកដល់ពេលនេះ ប៉ូលីសកំពុងសួរចម្លើយសង្ឃទាំងនេះនៅក្នុងមន្ទីរឃុំ ឃាំងក្រោយពីបានដោះស្បង់ជីវរអស់ពីខ្លួនរួចរាល់ហើយនោះ៕

Facebook Comments
Loading...