កសិករភូមិរការធំ ដាំមមាញលក់ ក៏មានជីវភាពធូរធារដែរ

0
22808

ត្បូងឃ្មុំ៖ មមាញជ្រក់ឆ្នាំនេះ នៅតែមានទីផ្សារល្អជាងឆ្នាំមុនខណៈឆ្នាំនេះកសិករដាំមិនសូវអំណោយផលដូចឆ្នាំកន្លងទៅ ប៉ុន្តែនៅតែជម្រុញឲ្យកសិករនៅតែបន្តដាំនៅលើផ្ទៃដី ជិត៥ ហិចតានៅក្នុងភូមិរការធំ ឃុំជីរោទិ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោក យិន ឡុង ជាប្រជាកសិកររស់នៅក្នុងភូមិឃុំខាងលើបានបញ្ជាក់ឱ្យដឹងថា ដំណាំមមាញជ្រក់ឆ្នាំនេះ នៅតែមានទីផ្សារលក់ល្អជាងឆ្នាំកន្លងទៅ ដោយសារកសិករដាំមាន ចំនួនតិចតួច ហើយមិនសូវអំណោយផល ។ ដំណាំមមាញនេះ បើធៀប និង ដំណាំផ្សេងៗដាំហើ៎យថែទាំសំអាតស្មៅ ដាក់ជីលាមក់គោវារហូត ដល់ពេលប្រមូលផល ហត់ណាស់ តែពេលបានលុយ ដូចជាបាត់អារម្ភណ៍ហត់រលីង ។

ដំណាំមមាញដាំរយៈពេល ១៨ ថ្ងៃ បើដីអំណោយផលជីជាតិល្អ និង ចាប់ប្រមូលផល ។ ដាំច្រើនប្រមូលផលបានច្រើន លក់បានលុយច្រើនដែរ បើយើងដាំតិចបានលុយតិចទៅតាមហ្នឹង ។
កសិករបន្តថា ដំណាំមមាញជ្រក់ ពេលសំបូរ ១ kg តម្លៃ១. ៥០០ រៀល ទៅ ២.០០០ រៀល ប៉ុន្តែពេលនេះមមាញខ្សត់លក់ចេញ ១ kg ជាង ៤.០០០ រៀល ។

កសិករបន្តថា បើទោះបីជាហត់ជាងគេ ដំណាំមមាញជ្រក់នេះ មានទីផ្សារល្អទូលាយ ។ ដាំក្នុងទំហំដី ២០អា ប្រមូល​ផលបានពី ៣ លាន រៀល ទៅ ៤ លានរៀលក្នុង ១ ឆ្នាំ ប្រមូលផលវិលជុំ រៀងរាល់ថ្ងៃ រយៈពេល ៣ ទៅ ៤ ថ្ងៃត្រូវមមាញលូតលាស់បានប្រមូលផលម្ដងទៀត ដាំម្ដងប្រមូលផលរយៈពេល ៦ ទៅ ៧ ខែ រហូតទឹកទន្លេលិចចំការ ។
លោក តឹក លាង មេឃុំជីរោទី១ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងភូមិរការធំនេះ មានបងប្អូនប្រជាពលរដ្ឋបាននាំគ្នាដាំដំណាំមមាញជ្រក់ជាលក្ខណៈគ្រួសារប្រមាណចំនួន៤០គ្រួសារដែរ លេីផ្ទៃដីជិត៥ហិចតា ហេីយឆ្នាំនេះ មមាញឱ្យផលចាញ់ឆ្នាំទៅមិញ ដោយសារកត្តាអកាសធាតុមិនសូវអំណោយផល (ភ្លៀងច្រេីន) ។ ចំពោះទីផ្សារគឺទីផ្សារក្នុងស្រុកល្អ មានម៉ូយចូលដល់ក្នុងផ្សារតែម្តង ការប្រកបរបរដាំដំណាំមមាញលក់បងប្អូនមានជីវភាពធូរធារគួរកត់សំគាល់៕

Facebook Comments
Loading...