ត្រូវធ្ងន់ជាងមួយកំភ្លៀងទៅទៀត…ផែង វណ្ណៈប្រកាសផ្តល់លុយនិងមួកសុវត្ថិភាពឲ្យស្ត្រីដែលប៉ូលីសទះមួយកំភ្លៀង

0
17036

តាមរយៈផេកហ្វេសប៊ុករបស់ខ្លួនលោកផែង វណ្ណៈបានប្រកាសថា៖ដោយមើលឃើញមន្ត្រីធនាគារអេស៊ីលីដាសាខាអូឡាំពិក គ្មានលុយទិញមួកសុវត្ថិភាព និងគ្មានលុយអោយសមត្ថកិច្ចផាកពិន័យ ខ្ញុំបាទសូមឧបត្ថម្ភមួកសុវត្ថិភាពចំនួន ១ និង ថវិកា ១០ ម៉ឺនរៀល ជូនលោកស្រី ។ សូមទាក់ទងយកពីខ្ញុំបាទតាមរយះទូរស័ព្ទលេខ ០១២ ៩៣៣ ៨៨៣ សូមអរគុណ។ភ្លាមៗនោះក៏មានអ្នកចូលComentដោយសំដីផ្លែផ្កាគួរឲ្យឈឺ ខ្លាំងណាស់គឺឈឺជាងត្រូវមួយកំភ្លៀងរបស់ប៉ូលីសទៅទៀត។

ក្នុងផេកហ្វេសប៊ុកដែលមានឈ្មោះ Sony Longបានសរសេរថា ៖ ហេតុអ្វីចូលចិត្តជាន់ពន្លិចគ្នាយ៉ាងដូច្នេះ? បើមើលតាមប្រៀបធៀប អ្នកទាំងពីរមានវិជ្ជាជីវៈដូចគ្នា គឺម្នាក់មានវិជ្ជាជីវៈពេទ្យរៀនបានច្រើន ម្នាក់ទៀតមានវិជ្ជាជីវៈមន្រ្តីអនុវត្តន៍ច្បាប់។ ប៉ុន្តែស្ថានភាព និងជីវភាពរស់នៅខុសគ្នាឆ្ងាយដាច់ស្រឡះ ។ម្នាក់មានលទ្ធភាពប្រើរបស់ទំនើបដូចក្នុងរូបភាព ប្រើ iphone 7 plus ម្នាក់ទៀតប្រើត្រឹម Camfone ។គិតទៅវាសនាមនុស្សអយុត្តិធម៌ ។ខ្ញុំពុំចូលចិត្តប៉ូលីសកម្ជិលដែរ ប៉ុន្តែស្ថានភាពពីរផ្ទុយគ្នា។ ឯអ្នកដែលសរសេរអើយកុំសរសេរអ្វីដែលលើស ហើយជាន់ពន្លិចបន្ថែម ។ប៉ូលីសមានល្អ មានអាក្រក់ ។មនុស្សស្រីក៏ចឹងដែរ មានស្លូតបូត ហើយក៏មានអ្នកកាចអ្នកក្រក់ដែរ។ មនុស្សអគតិគិតតែរឿងអគតិ។

ឯផេករបស់Vannak Pheng បានតបវិញថា ៖ ខ្ញុំបាទ និង ព្រះតេជគុណ ធឹង ច័ន្ត្រា ព្រះគ្រូចៅអធិការវត្តប៉ាឆា ក្រុង ក្រចេះ និង ប្អូនប្រុសសប្បុរសជន នៅខេត្តសៀមរាប បានរួមគ្នា ទិញទូរស័ព្ទដៃថ្មី ម៉ាក Hauwei Y9 2018 មួយគ្រឿង រួមទាំងថវិកា ២០០ ដុល្លារថែមទៀត ជូនលោកអនុសេនីយ៍ទោ កៅ សំអុល មន្ត្រីនគរបាលប៉ុស្តិអូឡាំពិក ដែលកំពុងជាប់វិន័យដោយការប្រើហឹង្សារលើស្ត្រីម្នាក់ក្នុងពេលអនុវត្តការងារនេះរួចហើយ ។ ការផ្ដល់ជូននេះមិនមានន័យថាលើកទឹកចិត្តការប្រើហឹង្សាទេ តែដោយមើលឃើញលោកខូចទូរស័ព្ទដៃមិនមានទូរស័ព្ទប្រើ ។

ផេកហ្វេសប៊ុកលោក Heang Border សរសេរថា ៖ លោកវណ្ណៈពិតជាមនុស្សធម៌មែនហើយពូកែសំរួលគឺគ្មានអ្នកឈ្នះនិងចាញ់ទេ។មុនឧបត្ថម្ភប៉ូលីសដែលត្រូវទទួលវិនយ័តែឥលូវឧបត្ថម្ភដល់អ្នកគ្រូពេទ្យដែលគាត់មានមួកហើយមិនពាក់និងមិនឲ្យគេផាកវិនយ័។តែឥលូវអោយមួកបន្ថែមថ្មីនិងថវិការសំរាប់ទុកឲ្យគេផាកទៀត។សូមអ្នកគ្រូពេទ្យយកមួកទៅពាក់ផងថ្ងៃក្រោយខ្លាចតែត្រូវខ្លាំងជាងហ្នឹងណាស់ឲ្យតែខុសហើយជេគេទៀត។

ចំណែកផេកហ្វេសប៊ុកលោកម្នាក់ទៀតបានបញ្ចេញយោបល់មួយបែបគួរឲ្យចាប់អារម្មណ៍ដែរ។ លោក Socheata Thou បានសរសេរថា ៖ ទាំងពីរភាគីអត់មានអ្នកត្រូវទេ ។ម្នាក់មិនគោរពច្បាប់ម្នាក់ប្រើហឹង្សា អត់មានពាក់ពន្ធ័នឹងធនធានឡើយ។ ហេតុនេះត្រូវតែចែកផ្លូវទទួលទោសទាំងសងខាង៕

Facebook Comments
Loading...