ថវិកាចំនួនជាង ៤២ម៉ឺនដុល្លារ ដែលកាកបាទក្រហមខេត្តត្បូងឃ្មុំ ទទួលបាន ពីសប្បុរសជននានា និងសម្ពោធអគារកាកបាទក្រហមខេត្ត ដែលចំណាយថវិការសាងសង់ ប្រមាណជិត៦៥ម៉ឺនដុល្លារ

0
12931

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមពី ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តម លី ឡេង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត គណៈកម្មាធិការ សមាជិកសមាជិការកាកបាទក្រហមខេត្ត សប្បុរសជន មន្ត្រីរាជការ អ្នកស្ម័គ្រចិត្តកាកបាទក្រហម សិស្សានុសិស្សនិងកាយរិទ្ធយ៉ាងច្រើនកុះករ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅអគារសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ។

ថ្លែងនាឳកាសនោះ ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថា ឆ្នាំនេះសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ សប្បុរសជនបានចូលរួមជាថវិការសរុបបានជាង៤២ម៉ឺនដុល្លារ ក្នុងនាមលោក តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ គ្រប់លំដាប់ជាន់ថ្នាក់ទាំងអស់ និងសប្បុរសជននានា ដែលបានចូលរួមជាថវិការ ជាមួយកាកបាទក្រហមកម្ពុជា ពិសេសកាកបាទក្រហមខេត្តត្បូងឃ្មុំ ដែលនេះជាកម្លាំងចលករ ជួយជំរុញវិស័យមនុស្សធម៌ ក្នុងខេត្តត្បូងឃ្មុំ អោយកាន់តែខ្លាំងក្លាបន្ថែមទៀត ៕

Facebook Comments
Loading...