ទីតាំងផលិតអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងត្រូវបានបំផ្លាញមុននេះបន្តិច

0
40935

តាមBBCបានផ្សាយអំបាញ់មិញនេះថា ទីតាំងផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវបានបំផ្លាញហើយ។អ្នកកាសែតបរទេស២៩នាក់អ្នកដែលត្រូវបានអញ្ជើញឲ្យធ្វើជាសាក្សី នៅក្នុងព្រឹត្តិការណ៍នោះនៅឯតំបន់សាកល្បងអាវុធនុយក្លេអ៊ែរ Punggye-ri បាននិយាយថា ពួកគេបានលឺសម្លេងផ្ទុះយ៉ាងខ្លាំងនៅតំបន់នោះ។ សម្លេងផ្ទុះលើកទីមួយលឺនៅពេលព្រឹក និង៤ដងទៀតលឺ នៅពេលល្ងាចនេះ។

អ្នកយកព័ត៌មានឲ្យ Sky News បាននិយាយថា អ្នកកាសែតត្រូវបានគេអញ្ជើញឲ្យទៅកាន់តំបន់រូងភ្នំនោះស្ថិតនៅចម្ងាយប្រមាណ៥០០ ម៉ែត្រពីទីតាំងដែលត្រូវបំផ្លាញ។ ពួកគេបានរាប់ថយក្រោយ ៣…២…១ រួចសម្លេងផ្ទុះក៏លឺ ឡើងយ៉ាងខ្លាំង។ធូលីបានហុយមកលើយើង។ កំដៅក៏ជះមកលើយើង។វាលឺសម្លេងរញ្ជួយតែម្តង។

ថ្វីបើអ្នកកាសែតត្រូវបានកូរ៉េខាងជើងអញ្ជើញឲ្យទៅធ្វើជាសាក្សីក៏ដោយ ប៉ុន្តែអ្នកត្រួតពិនិត្យឯករាជ្យមិនត្រូវបានអញ្ជើញឲ្យចូលរួមទេ៕

Facebook Comments
Loading...