ឧត្ដមសេនីយ៍​ ម៉ៅ​ ឧត្ដម​ នាយទាហានជាន់ខ្ពស់នៅ​ ង​ ៧០​ បាញ់ជាច្រើនគ្រាប់នៅជិតទូតរុស្ស៊ី

0
46134

ភ្នំពេញ៖ ហេតុការណ៍ផ្ទុះអាវុធបានកើតឡើងកណ្ដាលរាត្រីថ្ងៃទី​ ២១​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ នៅចំណចក្លិបកំសាន្តមួយស្ថិតនៅក្នុងសង្កាត់​ ទន្លេបាសាក់​ ខណ្ឌ​ ចំការមន​ ក្បែភោជនីយដ្ឋាន​ ស៊ូ​ ស៊ូ​ បង្កឡើងដោយលោកឧត្ដមសេនីយ៍​ ម៉ៅ​ ឧត្ដម​ នាយទាហានជាន់ខ្ពស់នៅ​ ង​ ៧០​ ទើបមកពី​ប្រទេសបារាំងថ្មីៗនេះ​ ។​ យោងតាមប្រភពពត៍មានពីហ្វេកប៊ុក លោក ផែង វណ្ណៈ។

ពាក់ព័ន្ធ​នឹងករណី​ផ្ទុះអាវុធនេះសមត្ថកិច្ចមូលដ្ឋានបានឆ្លើយថា​ អត់ដឹងអីហង​ ចាំស្រាវជ្រាវសិន​ ។​

ដូច្នេះបើសមត្ថកិច្ចឆ្លើយថាអត់ដឹងអីហង​ ផែង​ វណ្ណៈ​ ខ្សឹបប្រាប់បន្តិចទៅចុះថា​ អ្នកបាញ់​គឺជា​ឧត្ដម​សេនីយ៍​ ម៉ៅ​ ឧត្ដម​ ជិះរថយន្ត​ Alphard ពណ៌ស​ ស្លាកលេខរដ្ឋ០៦​-២.០៦០៨​ ។​ សូមមេត្តាចាត់វិធានការណ៍ច្បាប់ចំពោះករណីនេះផង​ ។​

គួរបញ្ជាក់ថា​ ចន្លោះពីខែ​ មេសា​ ដល់ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ នេះ​ នាយទាហាន​ថ្នាក់ឧត្ដមសេនីយ៍​ និង​ នាយនគរបាលជាន់ខ្ពស់​ថ្នាក់​
ឧត្ដមសេនីយ៍​ សរុបចំនួន​ ៣​ នាក់ហើយបានជាប់ពន្ធនាគារដោយតែការបាញ់បោះ​ ។​ ក្នុងនោះ​មាន​ ៖

១-​ លោកឧត្ដមសេនីយ៍​ ប៉ិច​ តុងហេង​ ម្ចាស់ខុនដូនៅ​បឹងកេងកង​ ៣​ ខណ្ឌ​ ចំការមន​ ជាប់គុកព្រោះដកកាំភ្លើងអ្នករើសអេដចាយ​ ។
២-​លោកឧត្ដមសេនីយ៍ទោ​ ហូ​ ចំរើន​ ជាប់ពន្ធនាគារ​ដោយសារតែបាញ់គំរាមឪពុកក្មេក​ ។​

៣-​ លោកឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ជា​ ជាប់ពន្ធនាគារ​ព្រោះបាញ់បោះក្នុងផ្ទះដែរ​ ។​

យើងរង់ចាំមើល​ តើលោកឧត្ដមសេនីយ៍​ ម៉ៅ​ ឧត្ដម​ នាយទាហានជាន់ខ្ពស់នៅ​ កងពលតូច​ ង៧០​ រួចខ្លួនឬយ៉ាងណា​ ?

 

Facebook Comments
Loading...