យោងតាមសេចក្ដីសម្រេចមួយកាលពីព្រឹកនេះ បានឲ្យដឹងថា នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ បានសម្រេចផ្អាកការងារ លោកអនុសេនីយ៍ទោ កៅ សំអុល បន្ទាប់ពីមន្ត្រីនគរបាលរូបនេះ បានប្រើអំពើហិង្សាលើស្ត្រីម្នាក់ដែលជាគ្រូពេទ្យ បានប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ។
មន្ត្រីនគរបាលទះកំភ្លៀងពលរដ្ឋនៅជិតផ្សារអូឡាំពិក សូមរកយុត្តិធម៌អោយនារីរងគ្រោះផង
Gepostet von Pheng Vannak News am Montag, 21. Mai 2018
ការឈានដល់ការផ្អាកការងារបណ្ដោះអាសន្នទៅលើលោក កៅ សំអុល ដោយផ្អែកលើមូលហេតុ បញ្ចេញអាកប្បកិរិយា ឬពាក្យសម្ដីគ្មានសីលធម៌ ខ្វះសុជីវធម៌ ដែលជាហេតុធ្វើឲ្យបាត់បង់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់នគរបាលជាតិ។
Facebook Comments
Loading...