ប៉ូលីសឥណ្ឌាចាប់បានថ្នាំញៀន១០៦គ្រាប់ពីក្នុងរន្ធគូទស្ត្រីម្នាក់

0
17258

ស្ត្រីម្នាក់អាយុ២៥ឆ្នាំដែលគេមិនប្រាប់ឈ្មោះ ត្រូវបានចាប់ខ្លួននៅឯព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងញូដេលីនៃប្រទេសឥណ្ឌាដោយប្រមូលបានថ្នាំញៀន១០៦គ្រាប់ដែលនាមបានលាក់ទុកនៅក្នុងរន្ធគូទរបស់នាង។

ប៉ូលីសបាននិយាយថា ស្ត្រីរូបនេះត្រូវចំណាយពេ លមួយអាទឹត្យដើម្បីឲ្យពេទ្យបញ្ចុះគ្រឿងញៀនដែលសូន្យជាគ្រាប់ថ្នាំចេញពីក្នុងរន្ធគូទរបស់នាង។ ថ្នាំញៀននេះមានតម្លៃសារុបប្រមាណ៧៣៤ ១៦០ដុល្លារអាមេរិក។ ប៉ូលីសឥណ្ឌាបានឲ្យដឹងទៀតថា ថ្នាំញៀនទាំងនេះត្រូវបាននាំចេញមកពីទីក្រុងសាវប៉ូឡូនៃប្រទេសប្រេស៊ីល ហើយត្រូវប្រគល់ទៅឲ្យឈ្មួញថ្នាំញៀនម្នាក់ជាជនជាតិនីហ្សេរីយ៉ានៅក្នុងទីក្រុងញូដេលី។

មន្ត្រីឥណ្ឌាម្នាក់បាននិយាយថា ករណីនេះគឺជាការចាប់គ្រឿងញៀនដ៏ធំបំផុតដែលមិន ធ្លាប់កើតមានពីមុនមក។ ថ្នាំញៀនដែលចាប់បាននេះមានគុណភាពខ្ពស់ណាស់ ហើយវាទំនងជាផលិតនៅប្រទេសកូឡំប៊ី៕

Facebook Comments
Loading...