ប្រទះឃើញកូនសត្វទីទុយត្រីថ្ងាសត្នោត

0
19155

កូនសត្វទីទុយត្រីថ្ងាសត្នោត ត្រូវបានក្រុមអ្នកអភិរក្សប្រទៈឃើញនៅក្នុង ដែនជម្រកសត្វព្រៃកែវសីមា បន្ទាប់ពីវាធ្លាក់បានលើសំបុក។ ដោយសារតែកូនអកនៅតូចពេក ដូច្នេះវាមិនអាចរស់នៅក្នុង ធម្មជាតិដោយខ្លួនឯងបានឡើយ ទើបក្រុមអភិរក្សនាំយកមកកាន់ ស្នាក់ការអភិរក្ស។

សត្វទីទុយត្រីថ្ងាសត្នោត ជាទូទៅស៊ីត្រី កូនកង្កែប និងក្តាមជាអាហារ ហើយវាក៏ស៊ីកណ្តុរ សត្វស្លាបតូចៗ សត្វល្មូន និងសត្វល្អិតជាដើម។ កូនសត្វទីទុយនេះ មិនទាន់អាចហើរបាននៅឡើយទេ។ វាត្រូវការមេបញ្ចុក ចំណីឲ្យវាស៊ី ដូច្នេះហើយបុគ្គលិករបស់អង្គការWCS បានដាក់ចំណីកូនត្រី ឲ្យវាស៊ីដោយប្រើប្រាស់ចង្កឹះដើម្បីឲ្យដូចពេលមេវាបញ្ចុកចំណីកូន។

ថ្ងៃនេះ កូនសត្វទីទុយត្រីថ្ងាសត្នោតនឹងត្រូវក្រុមអ្នកអភិរក្សដឹកទៅ កាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដែលគាំទ្រដោយអង្គការ Wildlife Alliance ដើម្បីទទួលបានការមើលថែទាំពីក្រុមអ្នកជំនាញ។ យើងសង្ឃឺមថា កូនទីទុយត្រីថ្ងាសត្នោត នឹងអាចត្រឡប់ទៅរស់នៅព្រៃវិញ នៅពេលវាធំពេញវ័យ និងអាចរស់នៅក្នុងធម្មជាតិដោយខ្លួនឯងបាន។

Facebook Comments
Loading...