យូរៗជួបម្តង!! ខឹងសង្សារខ្លួនទះកំផ្លៀង២ដៃ ខាងស្រីនាំខាងប្រុសទៅធ្វើកិច្ចសន្យា ឈប់ធ្វើសង្សារគ្នាអស់១ជីវិត

0
1502

ភ្នំពេញ ៖ មានការភ្ញាក់​​​ផ្អើលមួយ​​​​បាន​​កើត​​​​​ឡើងរវាង​​​​​បុរសនិង​​​​​​នារីម្នាក់​​​​​​បាន​​​​ឈ្លោះ​​​​​​ប្រកែក​​​​គ្នារ​​​​ហូត​​​​ដល់​​​​​​​ខាងប្រុស​​​ទ្រំាលែង​​​​​​បាន​​​​ក៍ទះ​​​​​កំភ្លៀង​​​ខាងស្រី២​​​ដៃ​​​​​​ដែល​​​​គេ​​​​​​​សង្ស័យ​​​ថា​​​​ទំនាស់​​​​​រឿង​​​សេ្នហាចុង​​​​​​ក្រោយ​​​បាន​​​ត្រឹម​​​នាំគ្នា​​​​​​មក​​​​​ធ្វើកិច្ចសន្យា​​​​ឈប់​​​ទាក់ទង​​​​​​គ្នាតទៅ​​​​ទៀត​​​​នៅប៉ុស្តិ៍​​​​​​​គោក​​​​​​ឃ្លាង។

ករណីនេះ​​​​កើត​​ឡើង​​​កាល​​​​​​​​ពី ថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង​​​ថ្ងៃទី​​​​​​​២៩ ខែ មីនា ឆ្នាំ ២០១៨វេលា​​​ម៉ោង​​​២និង​​​៣០​​​​​​រសៀល នៅ​​​​​ចំណុចក្នុង​​​​​​ខារ៉ាអូខេ ស្ទឹង​​​​លាភ ផ្លូវ១៩៨៦ ភូមិភ​​​​​​​​​​​​​ភ្នំពេញថ្មី សង្កាត់​​​​​​​​ភ្នំពេញថ្មី ខណ្ឌសែន​​​​​​សុខ​​​​​​​​​​​​​​​​​​​​​។

ភាគីខាង​​​​​ប្រុស​សុំ​​​មិនប​​​​​​ញ្ចេញឈ្មោះ បានឲ្យដឹង​​​​ថា​មូលហេតុ​​​​​​ដែលនាំ​ឲ្យខ្លួន​​​​ទះកំភ្លៀង​នារី​​​​ម្នាក់​នោះ​​​​​គឺដោយ​សា​រ​​តែ​កន្លង​​​មក​​​​​​គេទាំ​​ង២​​​​​​​​នាក់​​​​​​ធ្លាប់​​​​​​ជាស​​ង្សានិង​​​​គ្នា​ប៉ុន្តែ​មួយ​​​​រយះពេល​​​ក្រោយ​​​​នេះ​​​​​​​​ពួកគេ​​​បាន​​​​​បែកគ្នា​​​​ទៅមាន​​​​​​អ្នកថ្មី ។ហើយ​នារី​​​​​​ជាសង្សា​​​​តែង​​​តែ​​​ទៅ​​​​​អុកឡុក​​​​​​​​រករឿង​​​​​​​​​​គេដល់​​​​​​​​កន្លែង​​​​​​ធ្វើការ​​​​​ទើប​នៅ​​​​ពេល​​​​​កើតខ្លួន​​​​ទ្រាំមិន​​​​បាន​​​​​​​ក៍​ទះកំភ្លៀង២​​​​​​​​​​​​​​ដៃ​តែម្តង​​​​។

ចំណែក​​​​​​ខាងភាគីនា​​​​រីរង​គ្រោះ​​​​​វិញក៍សុំ​មិន​​​​បញ្ចេញ​​​​​ឈ្មោះដែ​រ​​​​​​​​​ហើយ​​​​គ្រាន់តែ​​​​​ប្រាប់ថា​​​​ខ្លួនមិ​ន​​​ចង់​មាន​​​​​​​​​​រឿង​វែងឆ្ងាយ​​​​​ហើ​យមិន​​​​​មានរបួស​​​ធ្ងន់ធ្ងរផង​​​​​​​​នោះ​ក៍អោយ​​​​​ខាងភា​គីប្រុស​​​​​​មកធ្វើកិច្ច​​​​សន្យានៅ​​​​​​មុខសមត្ថកិច្ច​​​នគរ​​​​​បាលប៉ុស្តិ៍ភ្នំពេញថ្មី​​​​ដោយឈប់​​​ទាក់ទង​​​​គ្នាបន្តទៀត​​​ហើយក៍​​​នាំគ្នា​​​ត្រឡប់​​​​​​​​​​​​ទៅផ្ទះវិញ៕

ប្រភពអត្ថបទ៖ នគរវត្ត

Facebook Comments
Loading...