ស្តាប់ការបកស្រាយរឿង ថៅកែចិនខារ៉ាអូខេ វាយទាត់ធាក់ ហើយទះកំផ្លៀងនារី០២នាក់ បង្ខំឲ្យទៅដេកជាមួយភ្លៀវ តែចុងក្រោយនាងមិនព្រមក៏…(មានវីដេអូ)

0
1337

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិន​ម្នាក់ និងជាថៅកែហាងខារ៉ាអូខេយីងហោQI HAO GONG GOANផងនោះ បានបង្ខំឲ្យនារី២នាក់ជាអ្នកបំរើភ្ញៀវឲ្យទៅក្រៅជាមួយ(ទៅដេក)ជាមួយមិត្តភក្រ្តខ្លួនតែនាងមិនព្រម ក៏បានធាក់និងទះកំភ្លៀងនារី២នាក់បណ្ដាលឲ្យរងរបួស ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខ KTV QI HAO GONG GOAN ជាប់ផ្សារបឹងត្របែកផ្លាហ្សា ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។


តាមការបភ្លឺពីនារីរងគ្រោះបានឲ្យដឹងថា នាងមិនមែនជាបុកគ្គលិកនៅហាងខារ៉ាអូខេខាង លើនោះទេដោយសារតែមានមិត្តភក្រ្តនាងជាបុគ្គលិកនៅទីនោះនាងក៏មកលេងហើយពេលខ្លះថៅកែហាងក៏ហៅមកទទួលភ្ញៀវម្តងម្កាលពេលចប់ភ្ញៀវក៏ទៅវិញ។

សាក្សីបន្តថា នៅមុនពេលកើតហេតុ មានមិត្តភក្រ្តម្នាក់ដែលជាបុគ្គលិក(នារីកំដរភ្ញៀវ)បានខលហៅនាងមកជួយកំដរភ្ញៀវ ដែលជាមិត្តភក្រ្តថៅកែ ពេលនោះនាងក៏បានមកមានគ្នាចំនួន៣នាក់​ ខណះមកដល់ក្នុងបន្ទប់ពួកនាងក៏ដើរចេញមកក្រៅវិញព្រោះភ្ញៀវទាំងនោះតែងតែបង្ខំនារីៗដែលជាដៃគូរទៅដេកជាមួយ ។បន្ទាប់មកស្រាប់តែថៅកែមកសួនាំហើយបានធាក់នាងពីក្រោយបណ្តាលអោយដួលហើយចាប់ទះកំភ្លៀងចំនួន២ដៃទើបបង្កការភ្ញាក់ផ្អើលតែម្តង។

សាក្សីបានបន្តទៀតថា ក្រោយពីកើតហេតុភ្លាមៗថៅកែហាងខារ៉ាអូខេខាងលើបានសងថ្លៃជំងឺចិត្តចំនួន៥០០ដុល្លារ តែនារីរងគ្រោះមិនព្រម ទើបនាងទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ ហៅជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងត្របែក ដើម្បីហៅជនបង្កទៅដោះស្រាយតាមច្បាប់។

គួបញ្ជាក់ថា ទីតាំងខាងលើតែងតែមានអំពើហឹង្សាដាក់នារីៗខ្មែរជាអ្នកកំដរភ្ញៀវជាញឹកញាប់តែមិនដែលមានអាជ្ញាធរមានសមត្ថកិច្ចមានវិធានការយ៉ាងណានោះទេ រីក៏ទីតាំងខាងលើមានខ្សែជាអ្នកធំទើបសមត្ថកិច្ចមិនហ៊ានបែបនេះ​ ហើយសូមបីតែស្លាកយីហោខាងមុខ ក៏គ្មានដាក់អក្សរខ្មែរដែរ ធ្វើដូចជានៅស្រុកក្រៅអញ្ចឹង ៕

ទស្សនាវីដេអូខាងក្រោម៖

Facebook Comments
Loading...