ត្រីគីង្គក់ចំនួន១២៦ក្បាល ត្រូវបានលោកឧកញ៉ា ម៉ុង ឬទ្ធីយកទៅលែងទុកក្នុងស្រះទឹកជិតសមុទ្រកែវផុស ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ការប្រលែងត្រីប្រភេទនេះជាច្រើនក្បាល ព្រោះចង់ឲ្យក្មេងៗ ឬអ្នកមិនដែលស្គាល់ត្រីប្រភេទនេះ ទៅមើលបានស្គាល់។
លោកឧកញ៉ាបានបញ្ជាក់តាមហ្វេសប៊ុកផេករបស់លោកថា “ខ្ញុំបានជីកស្រះទឹកពីរកន្លែងជាប់មាត់សមុទ្រកែវផុសនៅជិតៗគ្នា ស្រះទឹកប្រៃមានបណ្តោយ 60 x 30 x 3ម = 7.200m3 និងស្រះទឹកសាបទំហំដូចគ្នា ក្នុងគោលបំណងយកត្រីប្រភេទនេះ មកលែង ដើម្បីរក្សាទុកគ្រាន់អោយអ្នកដែលមិនសូវស្គាល់មច្ឆាជាតិ មើលអោយបានស្គាល់តែប៉ុណ្ណោះ មិនមានបំណងចង់ធ្វើពាណិជ្ជកម្មទេ”៕
ប្រភព ៖ អត្តបទ Sabay
Facebook Comments
Loading...