ពងកន្ធាយក្បាលកង្កែបជាង៦០០គ្រាប់ត្រូវបានរកឃើញនៅដង ទន្លេមេគង្គនៃប្រទេសកម្ពុជា

0
5339

ក្រចេះ(ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨) – ក្រុមអ្នកអភិរក្សរបស់រដ្ឋបាល ជលផល សមាជិកសហគមន៍ និង អង្គការWCS បានរកឃើញសំបុក កន្ធាយក្បាលកង្កែបចំនួ២០សំបុក មានពងសរុបចំនួន៦៦៣គ្រាប់នៅ តាម ដងទន្លេមេគង្គក្នុងខេត្តក្រចេះសម្រាប់រដូវការពងកូននាឆ្នាំ ២០១៨នេះ។ ការប្រមូលយកពងកូន និងការចាប់យកមេពូជទៅធ្វើម្ហូប ឬលក់នៅលើទីផ្សារ នៅតែមានបន្តដែលបាននិងកំពុងតែគំរាម កំហែងដល់ការរស់នៅរបស់កន្ធាយនេះ។

FB_IMG_1521608531430

កន្ធាយក្បាលកង្កែប ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គកា IUCN ជាប្រភេទរងគ្រោះជិតផុតនៅលើសាកលលោក និងស្ថិតក្នុងបញ្ជីនៃ ប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជា។ ពួកវាត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០៧ ប៉ុន្តែត្រូវបានរកឃើញសារជាថ្មីម្តងទៀតនៅដងទន្លេមេគង្គ ក្នុងបរិវេណ៤៨គីឡូម៉ែត្រ ចន្លោះខេត្តក្រចេះ និងស្ទឹងត្រែង។

លោក ងួន ចន្ទី អ្នកសម្របសម្រួលគ្រោងអភិរក្សកន្ធាយក្បាល កង្កែបនៃអង្គការWCS បាននិយាយថា៖ “សំបុកកន្ធាយក្បាល កង្កែបរកឃើញទាំងអស់មានចំនួន៣៥សំបុក ប៉ុន្តែជាអកុសល សំបុកចំនួន១៥ត្រូវបានជនខិលខួចលួចប្រមូលយកពងរបស់វាទៅបាត់ អស់ មុនពេលក្រុមការងារទៅដល់។ សព្វថ្ងៃនេះ យើងកំពុងតែការពារ សំបុកចំនួន២០ ដែលមានពងសរុបចំនួន៦៦៣គ្រាប់។ សមាជិក សហគមន៍ចំនួន០៤នាក់ កំពុងតែផ្លាស់ប្តូរវេណគ្នាការពារសំបុកពង កន្ធាយទាំងអស់នេះ រហូតដល់ញាស់។”

លោក ចន្ទី បានបន្តថា៖ “គិតត្រឹមខែមីនានេះ កូនកន្ធាយចំនួន១៣២ បានញាស់ដោយជោគជ័យ ហើយយើងកំពុងតែថែរក្សាពួកវានៅ ទីតាំងមានសុវត្ថិភាព និងលែងពួកវាទៅក្នុងធម្មជាតិវិញនៅក្នុង រយៈពេលដ៏ខ្លីខាងមុខ។”

ជាផ្នែកមួយនៃគម្រោងអភិរក្សកន្ធាយក្បាលកង្កែបទន្លេមេគង្គ អង្គការWCS សហការជាមួយរដ្ឋបាលជលផល និងសម្ព័ន្ធដើម្បីការរស់រានប្រភេទ សត្វអណ្តើក បានរៀបចំកម្មវិធីការពារសំបុកពងកូនសត្វកន្ធាយ ក្បាលកង្កែប។ កម្មវិធីនេះ លើកទឹកចិត្តឲ្យប្រជាសហគមន៍រស់នៅ ខេត្តក្រចេះ និងស្ទឹងត្រែង ចូលរួមការពារសត្វកន្ធាយក្បាលកង្កែប ដោយបានជ្រើសរើសអតីតអ្នកប្រមូលពង និងមេពូជកន្ធាយក្បាលកង្កែប ឲ្យមកធ្វើការងារជាបុគ្គលិករបស់គម្រោងដើម្បីស្វែងរក និងការពារសំបុក សត្វកន្ធាយក្បាលកង្កែប ជំនួសឲ្យការប្រមូលយកពង និងមេពូជសម្រាប់ ហូប និងលក់។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល បាននិយាយថា៖ “តម្រូវការនៅលើទីផ្សារ គឺជាកត្តាជម្រុញឲ្យមានការ ប្រមូលយកពងកូន និងមេពូជសត្វកន្ធាយក្បាលកង្កែបដោយខុសច្បាប់នៅ តាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។ នេះគឺជាក្តីព្រួយបារម្ភដ៏ធំ មួយសម្រាប់ការអភិរក្សសត្វកន្ធាយក្បាលកង្កែប។

លោក វិបុល បន្តថា៖ “ការបង្កើនការយល់ដឹងលើប្រភេទធនធាន ជលផលដែលកំពុងរងគ្រោះថ្នាក់ ការចូលរួមរបស់អាជ្ញាធរ និងប្រជា សហគមន៍ក្នុងការងារអភិរក្ស គឺជាដំណោះស្រាយដ៏ មានប្រសិទ្ធិភាព ដើម្បីការពារប្រភេទសត្វដ៏កម្រមួយនេះ ឲ្យនៅគង់វង្សសម្រាប់មនុស្ស ជំនាន់ក្រោយ។ សូមប្រជាពលរដ្គ្រប់រូបចូលរួមថែរក្សា និងការពារកន្ធាយ ក្បាលកង្កែបនៅក្នុងប្រទេសកម្ពុជាឲ្យនៅគង់វង្ស ដោយបញ្ឈប់ការទិញ ឬបរិភោគពង ក៏ដូចជាសាច់កន្ធាយក្បាលកង្កែប។ ការប្រមូលយកពងកូន ឬចាប់យកមេពូជកន្ធាយក្បាលកង្កែបមកលក់ ឬធ្វើជាម្ហូប គឺជាអំពើខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

ការងារអភិរក្សសត្វកន្ធាយក្បាលកង្កែបនៅដងទន្លេមេគង្គទទួលបានការគាំទ្រពីម្ចាស់ជំនួយដូចជា Critical Ecosystem Partnership Fund អង្គការអភិរក្សអន្តរជាតិ និងសម្ព័ន្ធដើម្បីការរស់រានប្រភេទសត្វអណ្តើក។

FB_IMG_1521608529693

 

Facebook Comments
Loading...