កណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្តបន្តមកបុកម៉ូតូចំនួន ៣គ្រឿងបណ្ដាលអោយ
របួសចំនួន ៥នាក់ស្រី ៣នាក់របួសធ្ងន់ ៣នាក់ស្រី ១នាក់
របួសស្រាល ២នាក់កើតហេតុវេលាម៉ោង៦:២០នាទី ថ្ងៃទី ១៩ខែមិនា ឆ្នាំ ២០១៨លើផ្លូវជាតិលេខ ២ km ២១-២២ភូមិ ស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប្រភពពីរសមត្ថកិច្ចបានឲ្យដឹងថា 1-រថយន្ត ហាយឡែនឌើ ប្រភេទទេសចរណ៍ ពណ៍ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-8553 បើកបរដោយឈ្មោះឯម ចិត្រា ភេទប្រុសអាយុ២៥ឆ្នាំ មានអ្នករួមដំណើរ ៥នាក់:
១-ឯម តារ៉ា ភេទប្រុស អាយុ២១ឆ្នាំ
២-ហាន ចាន់វី ភេទស្រីអាយុ២៤ឆ្នាំ
៣-ជា ហានសេរីវឌ្ឍនៈភេទប្រុស អាយុ ៦ខែ
៤-ឌី សុផុន ភេទប្រុស អាយុ២៨ឆ្នាំ
៥-ឌី សំនី ភេទស្រី អាយុ៣៣ឆ្នាំ
អ្នកទាំងអស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុក សំរោង ខេត្តតាកែវ រងរបួសស្រាល បើកបរក្នុងទឹសដៅពី ត្បូងមកជើង(ពីតាកែវមកភ្នំពេញ) 2-រថយន្តម៉ាក ISUSU បែនដឹកដី ពណ៍ សពាក់ស្លាកលេខ ព្រះសីហនុ 3A-3286បើកបរដោយឈ្មោះ មានភេទប្រុសអាយុ២៨ឆ្នាំនៅភូមិ ព្រែកហូ ឃុំ ព្រែកហូ ស្រុកតាខ្មៅ ក្រុងតាខ្មៅ
(គេចខ្លួនបាត់)បើកបរក្នុងទឹសដៅពីជើងមត្បូង(បញ្រ្ចាស់
ទឹសគ្នា) 3-ម៉ូតូម៉ាក់សង់ C125ពណ៍ខ្មៅពាក់ស្លាកលេខ កណ្ដាល 1Q-8484បើលបរដោយឈ្មោះខុម យ៉ា ភេទប្រុសអាយុ៣៤ឆ្នាំមានអ្នករួមដំណើរ ១នាក់ឈ្មោះ ខុម ស្រីមុំភេទស្រី អាយុ ២៧ឆ្នាំ នៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាល របួសធ្ងន់ បើកបរក្នុងទឹសដៅ ពីត្បូងមកជើង(ពីតាកែវមកភ្នំពេញ)
4-ម៉ូតូម៉ាកហុងដាMSX c125ពណ៍ សពាក់ស្លាកលេខ ភ្នំពេញ1GP-5390 បើកបរដោយឈ្មោះ ប៊ុន ថនភេទប្រុសអាយុ ២៥ឆ្នាំនៅភូមិឈើទាល ឃុំ បឹងត្រាញខាងជើង ស្រុកសំរោង ខេត្តតាកែវ របួសធ្ងន់បើកបរក្នុងទិសដៅពី ត្បូងមកជើង (ពីតាកែវមកភ្នំពេញ) 5-ម៉ូតូម៉ាកសង់ C125 ពណ៍ ខ្មៅ ពាក់ស្លាកលេខ តាកែវ1J-9124បើកបរដោយឈ្មោះ ម៉ុក ដេវិត ភេទស្រីអាយុ២២ឆ្នាំមានអ្នករួមដំណើរ ១នាក់ឈ្មោះ ទេព ប៊ាន ភេទស្រី អាយុ៤៧ឆ្នាំនៅភូមិ ស៉ីស្លា ឃុំធ្លាទ្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ របួសស្រាលបើកបរក្នុងទឹសដៅពីត្បូងមកជើង(តាកែវមកភ្នំពេញ) ចំពោះអ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យមុនពេលកម្លាំងសមត្ថកិច្ចទៅដល់។
ប្រភពបានបន្តទៀតថា នៅពេលកើតហេតុរថយន្តម៉ាកISUSU បែនដឹកដី បើកបរក្នុងទឹសដៅពីជើងទៅត្បូង(ពីភ្នំពេញទៅតាកែវ) មកដល់ចំណុចភូមិឃុំកើតហេតុខាងលើបានបុកនិងរថយន្តហាយឡែនឌើ ប្រភេទទេសចរណ៍ចំកង់ខាងឆ្វេងផ្នែកខាងមុខ ដែលបើកបរក្នុងទឹសដៅពីត្បូងមកជើង(បញ្ច្រាស់ទឹសគ្នា) រួចរថយន្តISUSUបែនដឹកដី ខាងលើបានជ្រុលទៅបុកនិងម៉ូតូចំនួន ២គ្រឿងទៀតដែលបើកបរក្នុងទឹសដៅបញ្រ្ចាស់ទឹសគ្នា(ពីត្បូងមកជើង) របួសធ្ងន់ អ្នកបើកបរម៉ូតូ រីឯម៉ូតូសង់ ១គ្រឿងទៀតបើកបរក្នុងទឹសដៅពីត្បូងមកជើងស្របទឹសគ្នានិងរថយន្តហាយឡែនឌើ បានមកបុកនិងគូថពីក្រោយតែម្ដង បណ្ដាលអោយរបួសស្រាល។
ចំពោះវត្ថុតាងរថយន្ត និងម៉ូតូខាងលើកម្លាំងជំនាញយកមករក្សារទុកនៅអធិការដ្ឋានស្រុកកណ្ដាលស្ទឹង។ ដោយសនសុភ័ក្ដ