រកឃើញហើយ អ្នកឈ្នះជុំទី២ ក្នុង:ព្រឹត្តិការណ៍TV5 Boxing Knock-Out

0
5309

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Ke-Cementបានចាប់ផ្ដើមប្រកួតវគ្គជម្រុះជុំទី២ហើយកាលពីយប់ថ្ងៃទី១៧មីនាដែលក្នុងនោះមានអ្នកប្រដាល់ចំនួន១៦រូបដែលឈ្នះក្នុងវគ្គជម្រុះជុំទី១ហើយដែលជុំទី២នេះនឹងត្រូវជម្រុះចោល៨រូបទៀតដើម្បីបន្តប្រកួតជម្រុះទៅជុំទី៣ ។

ម៉ន រដ្ឋាក្លិបការិយាល័យទី៥កងទ័ពជើងគោកបានប្រកួតយកឈ្នះអ្នកប្រដាល់អ៊ឹង បូរ៉ាក្លិបកុលបុត្រគុនខ្មែរដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា៣ទឹកពេញនោះ ។មន្ត្រីកាន់ការខាងកាត់ក្ដីបាននិយាយឲ្យដឹងថាក្នុងចំណោមចៅក្រមចំនួន៥ រូបនោះមានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យបូរ៉ាឈ្នះ ឯ ៤រូបទៀតផ្ដល់ពិន្ទុឲ្យរដ្ឋាឈ្នះ ។

សូមបញ្ជាក់ថាកាលប្រកួតជម្រុះនៅជុំទី១រដ្ឋាឈ្នះសំណាង សម្បត្តិក្លិបកងចក្ររាជសីហ៍នៅទឹកទី៣ ឯបូរ៉ាឈ្នះឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យនៅទឹកទី១ ។បូរ៉ាហាលអាវនៅត្រឹមជុំទី២ឯរដ្ឋាត្រៀមប្រកួតជម្រុះនៅជុំទី៣ទៀត ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរលីញ ភារម្យក្លិបភារម្យគុនខ្មែរប្រកួតចាញ់ពិន្ទុទ្នកប្រដាល់ធន មករាមកពីសមាគមប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ ។
មករាឈ្នះដាច់តែម្ដងគឺចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យមករាឈ្នះគ្រប់ៗគ្នា ។ពេលនេះមករាត្រៀមខ្លួនប្រកួតជម្រុះទៅជុំទី៣បន្តទៀត ឯ ភារម្យបញ្ចប់បេសកកម្មត្រឹមនេះ ។កាលជុំទី១ភារម្យឈ្នះសេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរដោយពិន្ទុ ឯ មករាវិញឈ្នះលាភ សំណាងក្លិបកងពលតូចលេខ៧០នៅទឹកទី២ ។
ការប្រកួតជាមិត្តភាពអន្តរជាតិវិញនោះហ៊ឹម សេរីក្លិបតាព្រហ្មមានជ័យប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃកូឡាប ដូយ(Kolap Douy) ។

ការប្រកួតជាមិត្តភាពរវាងអ្នកប្រដាល់រួមជាតិវិញនោះខេម ចាន់ក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតឈ្នះអ្នកប្រដាល់ឡូញ វ៉ាន់ឌីក្លិបពន្លឺវិនុលដារិទ្ធពោធិ៍សែនជ័យដោយពិន្ទុ ។

photo_2018-03-18_05-54-35 [800x600]

Facebook Comments
Loading...