ប្រជាកសិករខេត្តត្បូងឃ្មុំ កំពុងតែសប្បាយរីករាយក្នុងការប្រមូលផលគ្រាប់ស្វាយចន្ទី

0
7073

ត្បូងឃ្មុំ៖ កសិករគ្រប់ក្រុងស្រុកក្នុងខេត្តត្បូងឃ្មុំ កំពុងតែនាំគ្នាប្រមូលផល ដំណាំគ្រាប់ស្វាយចន្ទីយ៉ាងមមាញឹក និង សប្បាយរីករាយបំផុត ដោយសារតែគ្រាប់ស្វាយចន្ទី ឆ្នាំនេះមានទីផ្សារល្អ និង តម្លៃខ្ពស់សមរម្យ មានឈ្មួញកណ្ដាលឈរចាំទទួលទិញតាមផ្លូវក្នុងភូមិខ្លះទៅទិញដល់ចំការតែម្ដង ។

IMG-20180316-WA0005

លោកស្រី ឃុន គឹមសេង អាយុ ៤៣ ឆ្នាំ រស់នៅភូមិថ្មី សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា គ្រាប់ស្វាយចន្ទីឆ្នាំនេះដើមដៃ លក់បានតម្លៃ ៧.៧០០រៀលក្នុង១គីឡូក្រាម តែពេលនេះលក់នៅក្នុងចំកាតម្លៃ ៦.០០០រៀលក្នុង១គីឡូក្រាម តែបើហាលថ្ងៃស្ងួតលក់នៅ ក្នុងភូមិតម្លៃ ៦.៧០០ក្នុង១គីឡូក្រាម ដោយឡែកកាលពីឆ្នាំទៅ ដើមដៃលក់បាន ៨.០០០ក្នុង១គីឡូក្រាម បច្ចុប្បន្ន លក់បានតម្លៃតែជាង ៥.០០០ក្នុង១ឆ្នាំ តែដោយសារភ្លៀងកក់ខែខ្លាំងពេកធ្វើអោយផ្កាស្វាយគ្រៀមខូចអស់ ។
ស្វាយចន្ទីប្រឈមនឹងជំងឺ បាក់តេរីគឺដង្កូវដួងស៊ីដើមងាប់ផងដែរ ផ្កាស្វាយត្រូវទឹកភ្លៀងមិនបានទេគឺ ខ្លោចផ្កាខូច ។ ការប្រមូលផលក្នុងខែកុម្ភៈរហូតដល់ចុងខែឧសភា ។

លោកស្រី ឃុន គឹមសេង បានបញ្ជាក់ទៀតថា ស្វាយចន្ទីបើយើងម៉ៅអោយគេទាំងចំការក្នុងផ្ទៃដីទំហំដី ១ ហិចតា តម្លៃ ១.០០០ក្នុង១រដូវ ។

លោក សែម បូណា ជាប្រជាកសិកររស់នៅភូមិទោង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំបានអោយដឹងថា ចំការស្វាយគាត់ ៣ ហិចតា កាលពីឆ្នាំទៅស្វាយគាត់មិនសូវល្អគាត់ប្រមូលផលបាន ៥.០០០ដុល្លារ ក្នុង១ឆ្នាំ ។

លោក សែម បូណា បន្តថា តែឆ្នាំនេះបើសិនជាមេឃមិនភ្លៀងដូចឆ្នាំទៅនោះគាត់ និង ទទួលផលបានច្រើនជាងឆ្នាំទៅ ៕

លោក ជួង ភិរម្យ ចៅសង្កាត់ក្រុងសួងបានបញ្ជាក់ឱ្យដឹងថា ប្រជាកសិករនៅជុំវិញក្រុងសួង ដាំស្វាយចន្ទីប្រមាណ ជិត ៣០ហិចតា ហេីយកសិករដាំស្វាយចន្ទីមានពីរប្រភេទ រួមមានស្វាយចន្ទីខ្មែរ និងពូជ M23 ឆ្នាំនេះ ស្វាយចន្ទីតម្លៃថ្លៃជាងឆ្នាំទៅ តែឱ្យផលចាញ់ឆ្នាំទៅ ដោយសារភ្លៀងធ្លាក់ច្រេីនពេកបណ្តាលឱ្យខ្លោចផ្កា ទេីបវាមិនសូវឱ្យផល ៕ សាន វិឡែម 16.3.2018

IMG-20180316-WA0002

IMG-20180316-WA0004

Facebook Comments
Loading...