កីឡាតេក្វាន់ដូ៤នាក់ ត្រៀមចេញទៅចូលរួមការប្រកួត នៅសាធារណរដ្ឋកូរ៉េ

0
89038

ភ្នំពេញ៖ សហព័ន្ធតេក្វាន់ដូស្ទីល WTF នឹងបញ្ជូនកីឡាករ-កីឡាការិនី៤រូប គ្រូបង្វឹក៣រូបនឹងអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ៣រូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ATU New Poomsae Education នៅសាធារណរដ្ឋកូរ៉េ ហើយព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើម ដែល ពីថ្ងៃទី១៩ដល់២៩ ខែមីនា ឆ្នាំ២០១៨។

អត្តពលិកតេក្វាន់ដូ ៤នាក់រួមមានកីឡាករ ផល សុវណ្ណាត់ កីឡាករ អោក សុវណ្ណារ៉ា កីឡាការិនី ស៊ីម រចនា និងកីឡាការិនី ណាង វណ្ណៈ ហើយអាជ្ញាកណ្តាល២រូប គឺលោក ហែម សំណាង និងលោក ឃឹម សត្ថា។

លោក ជាតិ ខេមរា គ្រូបង្វឹកជំនួយ លោកគ្រូឆយ យ៉ុងសុក និងលោកគ្រូជនជាតិកូរ៉េម្នាក់ទៀតក៏នឹងរួមដំណើរការចេញទៅប្រកួតលើកនេះដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតអាស៊ីហ្គេម “Asian Games”នៅប្រទេសឥណ្ឌូនេស៊ីនៅប្រទេសឥណ្ឌូណេស៊ីលើក ដែលប្រព្រឹត្តពីថ្ងៃទី ១៨ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨។

photo_2018-03-14_12-39-40

Facebook Comments
Loading...