រយះពេលបីថ្ងៃសមត្ថកិច្ចខេត្តកណ្ដាលបង្ក្រាបក្រុមចោរនិងអ្នកទទួលផលចោរកម្មបាន១២នាក់…!

0
49576

(កណ្ដាល): ក្រោមកិច្ចប្រតិបត្តិការដ៍ក្ដៅគគុករបស់លោក ឯក ស៊ុនរស្មី ព្រះរាអាជ្ញារងនៃសាលាដំបូងខេត្តកណ្ដាល រួមនិងឯកឧត្ដម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្ត លោកឧត្ដមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរង ទទួលបន្ទុកផែនយុត្តិធម៍ ចេញបង្ក្រាបក្រុមចោរប្លន់ដ៍សកម្មនៅស្រុកកណ្ដាលស្ទឹង បានចំនួន៤លើក ក៍ត្រូវសមត្តកិច្ចនគបាលស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបានជាបន្តបន្ទាប់ចំនួន៦នាក់ រួមទាំងបន្តឆ្លងដែនសមត្តកិច្ច ឆែកឆេឃ្លាំងផ្ទុកនិងកែឆ្នៃពីរខេត្តផ្សេងទៀតនៅកំពង់ឆ្នាំង និងកំពង់ស្ពឺ ក្នុងរយ:ពេលតែបីថ្ងៃរឹបអូសបានម៉ូតូចំនួន៨គ្រឿងនិងសម្ភារ:មួយចំនួនធំផ្សេងទៀត។

 

គិតចាប់ពីថ្ងៃទី.១១.១២ ដល់ថ្ងៃទី១៣ខែមិនាឆ្នាំ២០១៨នេះ ឯកឧត្ដមស្នងការខេត្តកណ្ដាលទទួលបានផ្លែផ្ការក្រុមចោរជើងខ្លាំងចំនួន៦នាក់ និងម៉ូតូធ្វើសកម្មភាព៣គ្រឿង ដែលធ្វើសកម្មភាព ថែមទាំងបន្តដែនសមត្តកិច្ចនាំខ្លួនបក្ខពួកដែលទទួលផលចោរកម្ម៦នាក់និងម៉ូតូ៨គ្រឿងមិនប្រក្រតីយកមកកាន់ស្នងការដ្ឋាននគបាលខេត្តកណ្ដាលនៅកណ្ដាលយប់មុិញនេះដើម្បីសាកសួរ។

ក្រោមកិច្ចបង្ហាញមុខក្រុម ចោរប្លន់ដ៍សកម្មទាំង៦នាក់ និងបក្ខពួកទទួលផលចោរកម្ម៦នាក់ថែមទៀតនោះ កាលពីព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ២០១៨នៅស្នងការដ្ឋាននគបាលខេត្តកណ្ដាល ឯកឧត្ដម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានឲ្យដឹងយ៉ាងដូច្នេះថា: ក្រុមចោរប្លន់ទាំង៦នាក់នេះច្រើនធ្វើសកម្មភាព របៀបធាក់វាយផ្ដួលម៉ូតូពីជនរងគ្រោះ រួចប្លន់យកតែម្ដង ។ ដោយជនសង្ស័យទី១មានឈ្មោះ នឹម គឹមហុង ប្រុសអាយុ១៧ ឆ្នាំរស់នៅភូមិត្បូងក្ដីឃំុបាគូ ទី២ឈ្មោះ អ៊ឹត ចាន់មុន្នី ប្រុសអាយុ២០ឆ្នាំរស់នៅភូមិត្រស់ ឃំុទ្រា អ្នកទាំងពីររស់នៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ហើយទី៣ ឈ្មោះ
សៀក លីថុងហៅម៉ៅ ប្រុសអាយុ១៧ឆ្នាំ ទី៤ឈ្មោះ ម៉ូត ថៃ ប្រុសអាយុ១៧ឆ្នាំ ចំណែកទី៥ឈ្មោះ ជា សំណាង ភេទប្រុសអាយុ២១ឆ្នាំ អ្នកទាំងបី រស់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឡែកជនសង្ស័យទី៦ ឈ្នោះ លិត ស៊ីផា ភេទប្រុសអាយុ២២ រស់នៅភូមិថ្លាន់ សង្កាត់ស្ពានថ្មដែរ ខណ្ឌដង្កោ រាជធានីភ្នំពេញ (៦នាក់ខាងលើត្រូវបានឃាត់ខ្លួន)។

ឯកឧត្ដមស្នងការបានបន្ថែមទៀតថា: ពេលដែលពួកវាធ្វើសកម្មភាពគិតចាប់ពីថ្ងៃទី១០ខែគុម្ភៈឆ្នាំ២០១៨ នៅចំណុចភូមិព្រែកអង្គុញ ឃំុសៀមរាប ស្រុកកណ្ដាលស្ទឹង ដែលជនរងគ្រោះជិៈម៉ូតូពីរនាក់ប្ដីប្រពន្ធ មានឈ្មោះ ឈៀង ប៉េងសៀន ប្រុសអាយុ២៥ឆ្នាំរស់នៅភូមិក្រាំងធ្មៃ ឃំុគោកត្រប់ស្រុកកណ្ដាលស្ទឹងជិៈម៉ូតូម៉ាក.C125 ផលិតឆ្នាំ2018 ពណ៍ខ្មៅពាក់ស្លាកលេខ កណ្ដាល 1Y.52.46 រហូតដល់ថ្ងៃទី២ខែមិនាឆ្នាំ ២០១៨ វេលាម៉ោង ១.១៥នាទី ពួកវាបានធ្វើសកម្មភាពនៅលើដងផ្លូវជាតិលេខ២ ចំណុចភូមិព្រែកអង្គុញ ឃំុសៀមរាប ដដែល ទៅលើជនរងគ្រោះឈ្មោះ អ៊ំ សោភាប្រុសអាយុ១៨ឆ្នាំរស់នៅភូមិហនុមាណឃំុក្រាំងធ្នង់ស្រុកបាទី ខេត្តតាកែវបាត់បង់ម៉ូតូម៉ាក ស៊ុយសូគីឡែតពណ៍ក្រហមលាយស មិនទាន់ធ្វើស្លាកលេខ ហើយទី៣ នៅវេលាម៉ោង ២១. ៣០ នាទី ថ្ងៃទី ៥ខែគុម្ភៈ នៅចំណុចភូមិស្រុកធំ ឃំុជើងកើប ស្រុកណ្ដាលស្ទឹង ដែលជនរងគ្រោះឈ្មោះ ង៉ែត ម៉ូលីណា ប្រុសអាយុ៥០ឆ្នាំ រសនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល អស់ម៉ូតូម៉ាកស៊ូម័រអិុច ពណ៍ខៀវពាក់ស្លាកលេខ ភ្នំពេញ 1GB.15.70 និងលើកទី៤ តំរូវទៅលើជនរងគ្រោះឈ្មោះ វ៉ន សារ៉ា ប្រុអាយុ២៣ឆ្នាំ រស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលក្រុមចោរបានប្លន់យកម៉ូតូម៉ាក C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ឧត្ដមានជ័យ 1C. 61. 17.។ ដោយមានការប្លន់យកជាបន្តបន្ទាប់យ៉ាងដូច្នេះទើបកំលាំងយើងបានដាក់ពង្រាយពួនស្ទាក់រហូតឈានដល់ការចាប់ខ្លួនបាន និងម៉ូតូធ្វើសកម្មភាពចំនួន៣គ្រឿ ដែលទី១មានស្លាកលេខ ភ្នំពេញ 1GS.27.99.ទី២ ពាក់ស្លាក់លេខ ភ្នំពេញ 1GI.25.51 ហើយនិងទី៣ពាក់ស្លាកលេខ ឧត្ដមានជ័យ 1C.61.17.ថែមទៀតផង។

ឯកឧត្្ដម.ឧត្ដមសេនីយ៍បានបញ្ជាក់ទៀតថាៈ ទោះបីកំលាំងនគបាលព្រហ្មទណ្ឌស្រាលនិងធ្ងន់យើងមានការហត់នឿយនិងស្មុកស្មាញ ឬទទួលនូវការតេះឌៀលពីសណាក់មជ្ឈដ្ឋានសាធារណៈយ៉ាងណាក៍ដោយ ក៍យើងនូវតែសហការណ៍ល្អជាមួយកំលាំងប៉ូលិស ព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺចុះឆែកឆេ ឃ្លាំងចំនួន៥កន្លែងផ្សេងគ្នា ដែលពួកក្រុមចោរកម្មយកទៅលាក់ទុកប្ដូរគ្រឿងបន្លះនិងកែឆ្នៃដោះដូរ និងឈុះស្លាកលេខ ហើយរកឃើញរឹបអូស
ម៉ូតូចំនួន៤៥គ្រឿង ដោយ ៣៧គ្រឿង មានប័ណ្ឌសំគាល់ត្រឹមត្រូវ រីឯ ៨គ្រឿងទៀតមិនប្រកតី ព្រមទាំងម្ភារៈមួយចំនួន រួមទាំងស្លាកលេខដ៍ច្រើនដែលគេបោះចោលក្នុងស្រះទឹក ដឹកជញ្ជូនយកមកកាន់ស្នងាការដ្ឋាននគបាលខេត្ត រួមទាំងមនុស្សប្រុស ស្រីចំនួន៥នាក់ទៀតសុទ្ធតែជាអ្នកអះ អាងថាខ្លួនជាម្ចាស់ឃ្លាំងយកមកសាកសួរ ដូចមានឈ្មោះ ទី១ ហេង ភក្ដី ប្រុស ទី ២ឈ្មោះ ឌី បណ្ដូល ទី៣ឈ្មោះ ហ៊ុន គុន្ទីផ្សាទី ៤ពេជ្រ កង ភេទស្រី និងទី៥ឈ្មោះ ហេង រតនា ជាប្រពន្ធឈ្មោះហ៊ុន គុន្ធាបច្ចុប្បន្នជនសង្ស័យទាំងត្រូវបានឃុុំខ្លួននៅអធិការដ្ឋានខេត្តកណ្ដាលជាបណ្ដោះអាសន្ន៕ ដោយ សនសុភ័ក្ដ

IMG-20180314-WA0000

IMG-20180314-WA0002

IMG-20180314-WA0001

IMG-20180314-WA0003

Facebook Comments
Loading...