ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៥គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍

0
19790

ភ្នំពេញ: រសៀលថ្ងៃទី១៧មីនាអ្នកប្រដាល់ថៃគ្រៀង ក្រៃ(Kreang Krai) គេមានជំនឿចិត្តថានឹងឈ្នះការប្រកួតរបស់ខ្លួនមិនខានព្រោះជឹម ចិត្រាក្លិបខ្លារខិនមានរិទ្ធទំនងមិនមែនជាឧបសគ្គសម្រាប់គេឡើយ ។

គ្រៀង ក្រៃគេមានវ័យច្រើនបន្តិចមែនតែ ២ ប្រកួតរបស់គេសុទ្ធតែបានទទួលជ័យជំនះ ។ អ្នកប្រដាល់ថៃរូបនេះមានចិត្តធ្ងន់ និង មិនឆេវឆាវឡើយគេមានប្រវត្តិប្រកួតចំនួន៩៤ដង ឈ្នះ៧២ដង ចាញ់១៩ដងស្មើពិន្ទុ ៣ ដងនិងវាយគូប្រកួតឲ្យសន្លប់បាន១២ដង ។

ចំពោះអ្នកប្រដាល់កម្ពុជាជឹម ចិត្រាវិញពេលខ្លះគេវ៉ៃបានល្អតែពេលខ្លះក៏យ៉ាប់ដែរតែគេជាអ្នកប្រដាល់ដែលមានចិត្តធំណាស់ ។២ប្រកួតរបស់ចិត្រាក្នុងព្រឹត្តិការណ៍នេះឈ្នះបាន ១ ប្រកួតនិង ចាញ់១ ប្រកួត ។ គេមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៨ដង ចាញ់១៤ដងស្មើពិន្ទុ ១ ដងនិង វាយគូប្រកួតឲ្យសន្លប់បាន១០ដង ។

ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះមិនដឹងថានរណាជាអ្នកឈ្នះនោះទេ ។ ពួកគេសុទ្ធតែត្រូវការឈ្នះដូចគ្នាព្រោះកៅអីនៅវគ្គផ្ដាច់ព្រ័ត្រមានតម្លៃខ្ពស់ណាស់ ។

Cheum-Chetra-Kreang-Krai [800x600]

ជំនួបក្នុងព្រឹត្តិការណ៍នេះដែរមឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សត្រូវប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ សេនឃូម (Sen Khum) ។

សេន ឃូមមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ២ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះគេបានឈ្នះទាំង ២ ប្រកួត ។ ចំពោះសុខហ៊ុចវិញ២ប្រកួតរបស់គេឈ្នះមួយប្រកួតចាញ់មួយប្រកួត ។ ការប្រកួតមួយនេះប្រសិនបើសុខហ៊ចចាញ់គេនឹងបាត់បង់ឱកាសទាំងស្រុងសម្រាប់ដណ្ដើមយកកៅអីផ្ដាច់ព្រ័ត្រហើយ ។

សេន ឃូមមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៦២ដង ចាញ់៦ដង និងស្មើពិន្ទុ ១ដង រីឯសុខហ៊ុចវិញគេមានប្រវត្តិប្រកួតចំនួន១៣៨ដង ឈ្នះ១១០ដង ចាញ់២៤ដង និងស្មើពិន្ទុ៤ដង ។

នេះជាការស្វែងរកសំណាងដ៏សំខាន់ណាស់សម្រាប់សុខហ៊ុចព្រោះគេត្រូវតែឈ្នះដាច់ខាតចំពោះការប្រកួតនេះមិនមិនដូច្នោះទេគេអស់ឱកាសហើយ ។

Meun-Sokhuch-Sen-Khum [800x600]

Facebook Comments
Loading...