No posts to display

Block title

ទីតាំងអាជីវកម្មខារ៉ាអូខេចំនួន០២កន្លែងនៅខណ្ឌចំកាមន លួចបើកផ្គើននិងបំរាមរបស់ អាជ្ញាធរ

ភ្នំពេញ ៖ ទីតាំងអាជីវកម្មខារ៉ាអូខេចំនួន០២កន្លែង ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ លួចបើកផ្គើមទៅនិងបំរាមរបស់អាជ្ញាធរក្រុងដែល អនុញាតិឲ្យកែប្រែ ពីក្លឹបកំសាន្តខារ៉ាអូខេទៅជាភោជ្ជនីយដ្ឋាន ត្រូវបានអាជ្ញាធរ ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចម្ការមន ចុះត្រួតពិនិត្យរកឃើញកាលពី យប់ថ្ងៃច័ន្ទទី១៣ ខែមិថុនា ឆ្នាំ២០២០។ មន្ត្រីអាជ្ញាធរបានឲ្យដឹងថា ក្រោយពី ទទួលបានព័ត៌មាន ពីការបើកអាជីវកម្មខារ៉ាអូខេឡើងវិញ គណ:បញ្ជាការឯកភាពខណ្ឌចម្ការមន ដឹកនាំដោយលោក...

ប៉ូលិសស័ក្ត៤កន្លះម្នាក់ បើករថយន្តក្នុងល្បឿនលឿនដល់ផ្លូវកោងបត់មិនទាន់ជ្រុលទៅបុកជញ្ជាំងឃ្លាំងស្លាប់យ៉ាងអាណោចអាធម

ភ្នំពេញ ៖ មន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃពាក់ស័ក្ខ៤កន្លះ បើករថយន្តក្នុងល្បឿនលឿនដល់ផ្លូវកោងបត់មិនទាន់ជ្រុលទៅបុកជញ្ជាំងឃ្លាំងស្លាប់យ៉ាងអាណោចអាធម កាលពីវេលាម៉ោង១ នឹង០០នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងលេខ១៨០០នៅចំណុចក្បែរនឹងប៉ុស្តិ៍ទួលសង្កែ២ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះពក ភិរម្យ ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ ជាប៉ូលិសនៅក្រសួងមហាផ្ទៃពាក់ស័ក្ត៤កន្លះ ស្នាក់នៅបច្ចុប្បន្ននៅម្តុំឈូកវ៉ា សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ មានស្រុកកំណើតនៅឯ ភូមិកណ្តាល សង្កាត់ស្ទឹងត្រែង...

សេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញនៅត្រីមាសទី២ បន្ទាប់ពីមេរោគវាយលុក

ប៉េកាំង ៖ យោងតាមការស្ទង់មតិរបស់ក្រុមអ្នកវិភាគបានឱ្យដឹងថា ប្រទេសចិនបានវិលត្រឡប់ទៅរកកំណើនវិញនៅក្នុងត្រីមាសទី២ បន្ទាប់ពីមេរោគCOVID-19បានធ្វើឲ្យសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកធ្លាក់ចុះជាលើកដំបូងក្នុងប៉ុន្មានទសវត្សនេះ។ ការស្ទង់មតិរបស់អ្នកវិភាគមកពីស្ថាប័នចំនួន ១១ បានវាយតម្លៃពីកំណើនសេដ្ឋកិច្ចរបស់ចិន ១,៣ ភាគរយដែលនេះជាការកើនឡើងយ៉ាងខ្លាំងពីការពង្រីក ៦,១ ភាគរយកាលពីឆ្នាំមុនប៉ុន្តែស្ថិតក្នុងស្ថានភាពប្រសើរជាងបណ្តាប្រទេសដទៃទៀតដែលកំពុងដោះស្រាយបញ្ហាឆ្លងរាលដាលនេះ។ វីរុសនេះដែលបានលេចមុខជាលើកដំបូងនៅក្នុងខេត្តហ៊ូប៉ីភាគកណ្តាលនៃប្រទេសចិនកាលពីចុងឆ្នាំមុនបានបិទអាជីវកម្មនៅទូទាំងពិភពលោកនិងបានបំផ្លាញការងាររាប់រយលាន។ ប៉ុន្តែក្រុមអ្នកវិភាគបានព្យាករណ៍ថាប្រទេសចិននឹងក្លាយជាប្រទេសសេដ្ឋកិច្ចដ៏ធំតែមួយគត់ដែលទទួលបានកំណើនវិជ្ជមាននៅឆ្នាំនេះ មួយផ្នែកដោយសារតែវាត្រូវបានវាយប្រហារដោយអាយឌីអាយ ១៩ ហើយដូច្នេះជាដំបូងត្រូវងើបឡើងវិញ។ ប្រទេសចិនត្រូវបានគេរំពឹងថានឹងប្រកាសកំណើន ១,៧ ភាគរយសម្រាប់រយៈពេលពេញមួយឆ្នាំនេះបើយោងតាមក្រុមសេដ្ឋវិទូដែលបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានបារាំង។ ទិន្នន័យកំណើនសម្រាប់ខែមេសាដល់ខែមិថុនានឹងត្រូវផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍។ រដ្ឋាភិបាលចាំបាច់ត្រូវបិទទ្វារប្រទេសអស់រយៈពេលជាច្រើនខែដើម្បីគ្រប់គ្រងមេរោគដោយបញ្ឈប់ការងាររោងចក្រដោយទុកកម្មករនៅផ្ទះនិងកំណត់ការធ្វើដំណើរ៕

រថយន្តបុកម៉ូតូ ធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ ៖ រថយន្តបុកម៉ូតូ ធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទី រំលងអាធាត្រនាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងដោយរថយន្តម៉ាកបាឡែនពណ៍ស រេចង្កុតបុកជាមួយម៉ូតូ បណ្តាលអោយភាគីខាងម៉ូតូបានសម្លាប់២នាក់ និងម្នាក់ទៀតត្រូវរយន្តជួយសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ករដោយរថយន្តម៉ាកកាមរីពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 3173...

ឆេះរថយន្តដឹកអេតចាយមួយគ្រឿងផ្អើលប្រជាពលរដ្ឋទាំងយប់នៅខណ្ឌមានជ័យ

ភ្នំពេញ ៖ រថយន្តដឹកអេតចាយ១គ្រឿង នៅសុខៗស្រាប់តែរអិលបុកទ្វារចេញមកក្រៅឃ្លាំង ឆាបឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យឆ្លងប្រព័ន្ធភ្លើង ធ្វើឲ្យប្រជាពលរដ្ឋម្នាក់ៗភ័យស្លន់ស្លោ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅឃ្លាំងអេតចាយដ៏ធំមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកអេតចាយមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3D-5486 ខាងលើនេះ ស្ថិតនៅក្នុងឃ្លាំងដូចសព្វដង លុះពេលដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែលឺសំលេងផ្ទុះ...