No posts to display

Block title

មានមួយខុសគេCafu ​ថា​សមត្ថភាព​បច្ចេកទេស​គឺ Neymar ល្អជាង Messi

កីឡាបរទេស ៖ មានមួយខុសគេអតីតកីឡាករ​ល្បី​ឈ្មោះ​របស់​ប្រេស៊ីលCafu បាន​និយាយ​ថា ​សូម្បី​តែ Lionel Messi ​ក៏​នៅ​ក្រោយ Neymar ​ដែរ​ចំពោះ​សមត្ថភាព​បច្ចេកទេស​គឺ Neymar ​លេខ​១​នៅ​លើ​លោក​នេះ។ កីឡាករNeymar ​តាំង​ពី​ក្មេង​មក ​មាន​បច្ចេកទេស​លេង​និង​ញ៉ាក់​បាល់​ល្អ​មែនទែន ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ច្រើន។ ជាក់​ស្ដែង ​កត្តា​លេង​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​ក្រុម PSG ​ហាន​ទិញ​រូបគេ​មក​ពី​ក្រុម Barcelona ​ដល់​ទោ​ជាង​២០០​លាន​ដុល្លារ​ឯ​ណោះ។ ​​ការ​ចូល​លេង​របស់​គេកន្លងមក សឹង​តែ​គ្រប់​ប្រកួត​គឺ​ពិត​ជា​ល្អ​មើល​មែនទែន។ ​ចំពោះ​សមត្ថភាព​នេះ​ហើយបាន​ជា​...

ជនដៃដល់ដែលជាយោធាមានចិត្តឃោរឃៅប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកពិការភាពត្រូវបានអាវុធហត្ថឃាត់ខ្លួនហើយ

ប៉ៃលិន ៖ អង្គភាពយោធភូមិភាគទី៥ បានប្រគល់ខ្លួនជនដៃដល់ដែលមានចិត្តឃោឃៅប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គីសនីខេត្តប៉ៃលិន ដល់មន្ត្រីនគរបាលយុត្តិធម៍អាវុធហត្ថ ចាត់ការបន្តតាមនីតិវិធី ហើយនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ។ ការប្រើអំពើហិង្សានេះ ត្រូវបានគេចែកចាយនូវវីដេអូធ្វើសកម្មភាព ដែលបានបង្ហា​ញពី សកម្មភាពប្រើអំពើហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ចមួយក្រុមជាយោធា ទៅលើជនមានពិការភាពស្លូត្រង់ម្នាក់ ដែលជាបុគ្គលិកបម្រើការងារ នៅអគ្គីសនីខេត្តប៉ៃលិន ហើយការប្រព្រឹត្តរំលោភចូលលើទីតាំងធ្វើការរបស់គេ ដ៏សហាវព្រៃផ្សៃបំផុតទៀតផង។ គួរបញ្ជាក់ថា បើយោងតាមការបង្ហោះនៅក្នុងវីដេអូ បានបង្ហាញថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០...

រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៤​នាក់​បន្ថែមទៀត ធ្វើ​ឲ្យ​អ្នក​ឆ្លង​ជំងឺ​នេះ ទូទាំងប្រទេស​កើនឡើង​ដល់​១០២​នាក់

ភ្នំពេញ​ ៖​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៤​នាក់​បន្ថែមទៀត ធ្វើ​ឲ្យ​អ្នក​ឆ្លង​ជំងឺ​នេះ ទូទាំងប្រទេស​កើនឡើង​ដល់​១០២​នាក់ និង​ជាសះស្បើយ​សរុប​១៣​នាក់​។ ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​សរុប​៨៩​នាក់ ដោយ​យ​ហេតុ​ថា អ្នកជា​សះស្បើយ​នោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​អស់ហើយ​។ ​បើ​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០ គ្រួសារ​មួយ​នៅ​ភ្នំពេញ ដែល​ជនជាតិ​ខ្មែរ បានធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង ហើ​យ​ពេល​ត្រឡប់មកវិញ ត្រូវ​បាន​រក​ឃើញ​ថា មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទាំង​៤​នាក់​តែម្ដង។ សេចក្ដី​ជូន​ព័ត៌មាន​នេះ បាន​បញ្ជាក់ថា...

បុរស់មានជំងឺសរសៃប្រសាទម្នាក់ មិនដឹងជាតូចចិត្តរឿងអ្វីគិតខ្លីយកចាក់សាំងដុតខ្លួនឯង

ស្វាយរៀង ៖ បុរស់មានជំងឺសរសៃប្រសាទម្នាក់ មិនដឹងជាតូចចិត្តរឿងអ្វីគិតខ្លីយកចាក់សាំងដុតខ្លួនឯងបណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះខ្លួនប្រាណរលាករលួយរបកស្បែកទាំងផ្ទាំងៗរងរបួសធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកប្រតិបត្តិស្វាយទាប ប៉ុន្តែមិនដឹងវាសនាយ៉ាងណានោះទេ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ករណីចាក់សាំងដុតខ្លួនឯងនេះកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២៧មិនា២០២០ នៅភូមិស្វាយគយ ឃុំពពែត ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ជនរងគ្រោះឈ្មោះ ម៉ើ ជា ភេទប្រុស អាយុ ២៥ឆ្នាំ មានស្រុក កំណើតនៅទំនប់ប់ស្រូវ ក្រុងភ្នំពេញ មានប្រពន្ធឈ្មោះ វិច ដាវី អយុ២៤ឆ្នាំ នៅភូមិស្វាយគយ ឃុំពពែតស្រុកស្វាយទាប...

ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា មិនភ្លេចឡើយនូវសកម្មភាពមនុស្សធម៌គ្រប់ទីកន្លែង

ភ្នំពេញ ៖ អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះលើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា។ តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។ មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេលដែលអ្នកស្រី បើក Facebook មកឃើញអ្នកជួបការលំបាក អ្នកស្រី...