Block title

ហ្វាវ!នៅអាមេរិកវីរុសកូរ៉ូណាឆ្លងដល់សត្វខ្លាទៀត

អាមេរិក ៖ ឈ្មោះNadia ដែលជាសត្វខ្លានៅសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉ក បានក្លាយជាប្រភេទសត្វខ្លាដំបូងគេ ដែលបានធ្វើតេស្តរកឃើញវីរុសកូរ៉ូណា ដែលគេសង្ស័យថា បានឆ្លងពីបុគ្គលិកសួនសត្វម្នាក់ ដែលមិនទាន់បង្ហាញរោគសញ្ញានៃវីរុសនេះ។ សមាគមអ្នកអភិរក្សសត្វព្រៃនៃសួនសត្វ Bronx បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា សត្វខ្លាញីពូជម៉ាឡេអាយុ ៤​ឆ្នាំត្រូវបានធ្វើតេស្ដវិជ្ជមាន បន្ទាប់ពីមានអាការៈក្អកស្ងួត ហើយគេនឹងរំពឹងទុកថា វានឹងជាសះស្បើយឡើងវិញ។ នាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិក (USDA) បានឲ្យដឹងថា សំណាករបស់ Nadia ត្រូវបានគេយកទៅធ្វើតេស្ត បន្ទាប់ពីសត្វខ្លានិងសត្វតោប្រាំក្បាលទៀត​...

យុវជនពីរនាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកនឹងរថយន្តជនជាតិកូរ៉េ បណ្តាលឲ្យរងរបួសយ៉ាងទម្ងន់

ភ្នំពេញ ៖ យុវជនពីរនាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកនឹងរថយន្តកំពុងឆ្លងផ្លូវបណ្ដាលអោយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣រសៀលថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាន ពីរកន្លែង ហេតុបានឲ្យដឹងថាមុនពេលកើតហេតុ មានបុរសជាជនជាតិកូរ៉េម្នាក់បើករថយន្តម៉ាកCRVពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2C 8392ដែលធ្វើដំណើរឆ្លងផ្លូវក្នុងពីជើងទៅត្បូងលុះមកដល់ត្រង់ចំនុចកើតហេតុស្រាប់តែមានបុរសពីរនាក់បើកម៉ូតូមួយគ្រឿងម៉ាកសង់សេ125ពណ៍ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1G 9405ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្រាំងមិនទាន់ក៏ជ្រុលទៅបុកនិងរថយន្តចាំពីចំហៀងពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅនិងជញ្ជាំងផ្ទះរងការខូចខាតយ៉ាងដំណំ ចំនែកឯម្ចាស់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕  

លោកភួង សុភី ប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន៤០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ...

ក្រុមម៉ូតូកង់បីរបស់អាវុធហត្ថរាជធានីភ្នំពេញបានមកផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងកូវីដ-១៩ក្នុងខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ ក្រុមម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយគ្រឿងបំពងឃោសនសព្ទ របស់អាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយអជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធចម្រុះផ្សេងៗទៀត ដើម្បីធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាល ជំងឺឆ្លងកូវីដ-១៩ ដល់មូលដ្ឋានក្នុងខណ្ឌព្រែកព្នៅ ដែលដឹកនាំដោយលោកស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌ តំណាងលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ។ លោកស៊ីម សុផង់ បានលើកឡើងថា...

លោកសុខ សម្បត្តិ បរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួនមួយលានរៀលក្នុងមួយខែរយៈពេល៦ខែជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រ​ឆាំ​ងនឹងជំងឺកូវីដ១៩

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណអភិាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន១០០០០០០រៀល (មួយលានរៀល)ក្នុងមួយខែ សម្រាប់រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីត១៩៕