Block title

លោក កឹម សុខា មានសេរីភាពអាចចេញពីផ្ទះបានហើយ តែនៅហាមចេញទៅក្រៅប្រទេស

ភ្នំពេញ ៖ បម្រាមដែលមិនឲ្យលោក កឹម សុខា ចេញទៅណាឆ្ងាយពីផ្ទះ ត្រូវបានលុបចោលហើយ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលចេញនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ។ ការលុបបម្រាបនេះ គឺមានន័យថា លោក កឹម សុខា អាចដើរហើរនៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ តុលាការ នៅតែរក្សាបម្រាមមិនឲ្យលោក កឹម សុខា ចេញទៅក្រៅប្រទេសដដែល។យ៉ាងទៀត បម្រាម ដែលមិនឲ្យលោក...

សាលាខណ្ឌព្រែកព្នៅប្រារពពិធីអកអំបុក ថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ នៅសាលាខណ្ឌព្រែកព្នៅ រដ្ឋបាល​ខណ្ឌ បានប្រារព្ធពិធីអកអំបុក ដើម្បីថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ ដោយមានរៀបចំអំបុក ចេក ដូងខ្ចី ស្កត្នោតទៅតាមទំនាមទម្លាប់ប្រណីខ្មែរ ដែលមានការចូលរួមពីលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងភរិយា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការជាច្រើនទៀតផងដែរ។ លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីប្រារព្ធពិធីអកអំបុក...

ចៅអធិការវត្តអង្គសិរី រួមជាមួយពុទ្ធបរិស័ទរៀបចំពិធីដាល់អំបុក និងទទួលទានអំបុកសន្តិភាព

កណ្តាល ៖ ព្រះគ្រូសិរីពោធិញាណ នឿន កុសល ប្រធានមូលនិធិមនុស្សធ៌មវត្តអង្គសិរី និងជាព្រះចៅអធិការវត្តអង្គសិរី រួមជាមួយពុទ្ធបរិស័ទ រស់នៅ ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីដាល់អំបុក និងទទួលទានអំបុកសន្តិភាព...

សមត្ថកិច្ចចំរុះខណ្ឌព្រែកព្នៅ ដាក់គោលដៅចល័តឆែកឆេ តាមមូលដ្ឋានដើម្បីទប់ស្កាត់ចលនារបស់សមាជិកឧទ្ទាម

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះរបស់ខ្លួន យាមកាមក្នុងមូលដ្ឋានយ៉ាងយកចិត្តទុកដាក់ ដោយដាក់គោលដៅចល័តឆែកឆេអាវុធជាតិផ្ទុះនិងស្វែងរកវត្ថុល្មើសច្បាប់ផ្សេងៗទៀតដូចជាថ្នាំញៀននិងកាំបិតពូថៅ វិទ្យុទាក់ទង ជារៀងរាល់យប់ ដើម្បីទប់ស្កាត់និងការពារចលនាបះបោរបស់សមាជិកក្រុមឧទ្ទាម សម រង្ស៊ី ដែលកំពុងប្រកាសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។ ជាមួយគ្នានោះលោកជា ខេមា អភិបាលរងខណ្ឌនិងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ បានដឹកកម្លាំងប្រដាប់អាវុធទាំងនគរបាល និងកម្លាំងប្រជាការពារភូមិប្រចាំសង្កាត់ចំនួន៥០នាក់ ត្រូវបានបែងចែកគោលដៅយាមល្បាតចល័តយ៉ាងម៉ឺងម៉ាត់មានរថយន្ត និងម៉ូតូជិះយាមល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកជា...

តុលាការនេះបានសម្រេចដោះលែងលោកថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ទៀតឲ្យនៅក្រៅឃុំ

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បញ្ជាក់ថា តុលាការនេះបានសម្រេចអនុញ្ញាតឲ្យអតីត ឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ទៀត នៅក្រៅឃុំជាបណ្តោះអាសន្ន។ សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចឲ្យជនជាប់ចោទចំនួន ៤នាក់ រួមមាន៖ ឈ្មោះ ថោង សារ៉ាត់, ឈ្មោះ ហួយ ចាន់ថុល, ឈ្មោះ...