ភ្នំពេញ ៖ យុវជន៣នាក់កាប់បំផ្លាញម៉ូតូចំនួន៣គ្រឿងបណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទីរកាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រួចបានរត់ចូលទៅសម្ងំលាក់ខ្លួននៅក្នុងបឹងកក់មួយកន្លែង ភ្លឺឡើងទើបត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងកម្លាំងប្រជាការពារធ្វើការឡោមព័ទ្ធខ្លួនជនដៃដល់២នាក់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ ស្ថិតនៅតាមផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1B-0380។ ហើយកំពុងត្រូវបាននគរបាលសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ ហើយនគរបាលកំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបក្សពួកម្នាក់ទៀតព្រមទាំងម្ចាស់ផ្ទះដែលបានលាក់បំពួនក្រុមជនសង្ស័យកាលពីយប់។
ចំណែកម៉ូតូ៣គ្រឿងរងការខូចខាតរួមមាន១,ម៉ូតូម៉ាកស៊ុយហ្សុយគី និចពណ៌ ក្រហម លាយស ពាក់ស្លាកលេខព្រៃវែង...