No posts to display

Block title

លោក សុខ សម្បត្តិ បានណែនាំដល់កងកំលាំងក្រោមឱវាទបង្កើនការយកចិត្តទុកដាក់ លើបញ្ហាសន្ដិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន

ភ្នំពេញ ៖ លោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានណែនាំដល់កងកំលាំងក្រោមឱវាទ ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹង ការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន បន្ថែមទៀត ដើម្បីទប់ស្កាត់ឲ្យបាននូវ បទល្មើសផ្សេងៗក្នុងគោលដៅ ថែរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋបានកាន់តែប្រសើរថែមទៀត ក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានលើកឡើងថា បញ្ហាសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋានគឺជាបញ្ហាសំខាន់បំផុតដែលអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ជាងគេ ព្រោះ បើក្នុងមូលដ្ឋានពុំធានាបាន...

តន់ ចន្ទសីម៉ា ជាកំពូលតារាចម្រៀងវ័យក្មេងម្នាក់ដែលមានអ្នកទស្សនាច្រើន ជាងគេនៅកម្ពុជានៅឆ្នាំ២០២០នេះ

ភ្នំពេញ ៖ បើនិយាយពីviews ពិតជាត្រូវខ្មាសតន់ ចន្ទសីម៉ា ហើយវាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេងតន់ ចាន់សីម៉ា ប្រើពេលមិនដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់។ នេះបើ តាមបង្ហាញឲ្យដឹងមុននេះបន្តិចលើផេកផ្លូវការរបស់ផលិតកម្មGalaxy Navatra។ ភាពប្រែប្រួលនៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះ បានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិត របស់តារាចម្រៀង គឺស្ថិតនៅលើសមត្ថភាព ការតស៊ូការព្យាយាម និងអត្តចរិតល្អ នៅ ក្នុងការងារ។ ផ្អែកលើផេកផ្លូវការ របស់ផលិតកម្មGalaxy Navatra អាចនិយាយ...

លោកជា ខេមា ចូលរួមចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋភូមិត្នោតខ្ពស់ ក្នុងសង្កាត់ពន្សាំង

ភ្នំពេញ ៖ ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង)ជូនប្រជាពលរដ្ឋភូមិត្នោតខ្ពស់ក្រោមអធិបតីភាព លោកជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ តំណាងដ៏ខ្ពង់ខ្ពស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ លោកពឹង រតន: អនុប្រធានមន្ទីរដែនដីនគរូបនីយកម្មរាជធានី លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យដែនដីនគរូបនីយកម្ម និងសំណង់ខណ្ឌ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាសង្កាត់ពន្សាំង។ ក្នុងឱកាសនោះលោកឈួន ឆាំ ចៅសង្កាត់ពន្សាំងបានឲដឹងថា ភូមិក្នុងសង្កាត់ពន្សាំងមានចំនួន២៤ភូមិ ក្នុងនោះមានភូមិប្រមាណជា១០បានបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីរដីធ្លីជាប្រព័ន្ធ...

លោកស៊ូ ស៊ីវុត្ថា ចុះត្រួតពិនិត្យបច្ចេកទេសដាក់លូ ពិនិត្យទីតាំងគម្រោងធ្វើរង្វង់មូល និងចែលម៉ាសក្នុងសហគមន៍សំរោងត្បូង

ភ្នំពេញ ៖ លោកស៊ូ ស៊ីវុត្ថា ប្រធានរៀបចំដែនដីខណ្ឌព្រែកព្នៅ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានចុះមកត្រួតពិនិត្យបច្ចេកទេសដាក់លូក្នុងសង្កាត់ និងបាននាំយកថវិកាឯកឧត្តមឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ចំនួន២០០០ដុល្លា មកឧបត្ថម្ភក្នុងការដាក់លូនេះ ហើយបានទៅពិនិត្យទីតាំងគម្រោងធ្វើរង្វង់មូលផ្លូវបំបែកក្នុងភូមិសំរោងត្បូង និងបានទៅសួរសុខទុក្ខ ការតាំងលំនៅថ្មីរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍ភូមិសំរោងត្បូង និងបានជួយឧបត្ថម្ភបង្គោល និងអំពូលសឡាចំនួន១៥ដើម ព្រមទាំងជួយឧបត្ថម្ភដីគ្រួសចំនួន១០ឡាន ឲ្យបងប្អូនយកចាក់ក្រោមផ្ទះ ហើយនិងបានជួយឧបត្ថម្ភលូក្នុង១គ្រួរសាចំនួន២កង់ផងដែរដើម្បីធ្វើបង្គន់អនាម័យ នាព្រឹកថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ បន្ទាប់ពីត្រួតពិនិត្យបច្ចេកទេសដាក់លូរួចហើយក្រុមការងារ ដែលមានក្រុមប្រឹក្សាសង្កាត់ចូលរួមផងនោះបានទៅពិនិត្យទីតាំងផ្លូវបំបែកក្នុងភូមិសំរោងត្បូងមុខវត្តអង្គសេរីសួរស្តីហើយបានមូលមតិគ្នារៀបចំបង្កើតរង្វង់មូល...

Messi ​ចាប់​ផ្ដើម​មាន​រឿង​មិន​ល្អ​ទៀត​ហើយ បន្ទាប់ពី​ចប់​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ

កីឡាបរទេស ៖ គ្រាន់​តែ​ចប់​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​ភ្លាម ​Messi ​ចាប់​ផ្ដើម​មាន​រឿង​មិន​ល្អ​ទៀត​ហើយ ​ដោយ​មាន​ការ​ចុះ​ផ្សាយ​ជា​ច្រើន​ថា​រូបគេ​ធុញទ្រាន់​ជាមួយ​ការ​លើក​យក​រូបគេ​មក​ពាក់ព័ន្ធ​គ្រប់​បញ្ហា ស្រប​ពេល​ដំណឹង​ក្នុង​ការ​ត​កុងត្រា​ថ្មី​វិញ ​ក៏​មិន​មាន​កើត​ឡើង​ដែរជាមួយក្លិបបច្ចប្បន្ន។ ជាមួយ​រឿង​នេះ​ដែរ ​មិត្ត​រួម​ក្រុម Stegen ​ក៏​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​សប្បាយ​ចិត្ត ​ហើយ​បន្ដ​នៅ​ទី​នេះ។ អ្នក​គួរ​តែ​ផ្ដល់​ឱកាស​ឱ្យ​គាត់ ដើម្បី​ដោះស្រាយ​គ្រប់​យ៉ាង ព្រោះ​គាត់​ជា​មនុស្ស​សំខាន់​សម្រាប់​ក្រុម​យើង​គ្រប់​ការ​ប្រកួត។ យើង​ពិត​ជា​ត្រូវ​ការ​កីឡាករ​ប្រភេទ​នេះ​ខ្លាំង​ក្នុង​ក្រុម”។ ​រំលឹក​ថា Messi ​នឹង​អស់​កុងត្រា​នៅ​ក្រុម​អ្នក​មាន​បុណ្យ​ត្រឹម​ចប់​រដូវ​កាល​នេះ​ហើយ។ ស្រប​ពេល​ដំណឹង​ក្នុង​ការ​ត​កុងត្រា​ថ្មី​វិញ ​ក៏​មិន​មាន​កើត​ឡើង​ដែរ។ ​មាន​តែ​ដំណឹង​ថា Messi ​ទំនង​ជា​ចាកចេញ​ទៅ​រក​ក្លឹប​ដទៃ​ច្រើន​ជាង៕