ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយករថយន្តម៉ាក់ Mazda នៅសង្កាត់វត្តភ្នំ ខណៈម្ចាស់រថយន្តចុះបើកលុយនៅម៉ាស៊ីនអេធីអឹម ដោយមិនបានពន្លត់ម៉ាស៊ីនឡាន ដែលហេតុការប្រព្រឹត្តល្មើសកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលការងារនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់...