ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោក សុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌព្រែកព្នៅ បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូល ត្រូវយកចិត្តទុកដាក់អំពីអាកាសធាតុនារដូវវស្សានេះ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមច្រាំងទន្លេ ព្រោះបច្ចប្បន្នទឹកកំពុងតែឡើង។
លោកបន្តថា ទន្ទឹមនឹងរដូវវស្សាដែលមានខ្យលកណ្ត្រាក់ ខ្យលគួច ផ្គររន្ទះ និងជំនន់ទឹកភ្លៀងជាដើមនេះ សូមអាជ្ញាធរក្នុងមូលដ្ឋានត្រូវរាយការណ៍អំពីករណីទាំងនេះឲ្យបានទាន់ពេលវេលាក្រែងលោបងប្អូនប្រជាពលរដ្ឋជួបគ្រោះថ្នាក់ហើយ អាជ្ញាធរមិនបានដឹង ព្រោះថាក្នុងនាមប្រធានកាកបាទក្រហមកម្ពុជា...