Block title

គ្រួសារបង្កើតនូវសិប្បកម្មកញ្ច្រែង នៅស្រុករលាប្អៀបារម្ភទៅនឹងផលិតផលកញ្ច្រែងលក់លែងដាច់ក្នុងរយៈពេលជំងឺកូវីដ១៩

កំពង់ឆ្នាំង ៖ គ្រួសារបង្កើតនូវសិប្បកម្មកញ្ច្រែង នៅស្រុករលាប្អៀ នាខេត្តកំពង់ឆ្នាំង ពួកគាត់មានការបារម្ភទៅនឹងផលិតផលកញ្ច្រែងដែលផលិតរួចហើយអាចនឹងត្រូវខ្មូតស៊ីព្រោះមិនបានការពារទុកជាមុន ដោយសារតែលក់លែងដាច់ក្នុងរយៈពេលជំងឺកូវីដ១៩រាលដាលជាសកលមកនេះ។ ទឹកដីខេត្តកំពង់ឆ្នាំងបានផ្តល់អត្ថប្រយោជន៍ដល់កសិករយើងលើការសូនឆ្នាំងដីជាសិប្បកម្មលក្ខណៈគ្រួសារហើយឃុំខ្លះក៏បានប្រែក្លាយជាសិប្បកម្មត្បាញកញ្ច្រែងពីឫស្សីដែលមានក្នុងស្រុកស្រាប់ ពីការងារធ្វើស្រែចម្ការ។ សិប្បកម្មកញ្ច្រែងនេះមិនត្រឹមតែផ្តល់នូវការងារនឹងទីផ្សារនិងបានជួយលើកកម្ពស់ដល់ជីវភាពប្រចាំថ្ងៃផងដែរ។ លោក ឧត្តម ដែលជាគ្រួសារបង្កើតនូវសិប្បកម្មកញ្ច្រែងនេះឡើងយូរឆ្នាំមកហើយបន្តពីដូនតាមកម៉្លេះឋិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាមុខរបរត្បាញកញ្ច្រែងនេះដោយយកវត្ថុធាតុដើមពីឫស្សីដោយក្នុងនោះបានដាំដើមឫស្សីខ្លួនឯងខ្លះនិងទិញគេពីក្រៅខ្លះ។ លោកបន្តថាសិប្បកម្មកញ្ច្រែងនេះធ្វើទាំងប្តីប្រពន្ធនិងកូនដោយផលិតក្នុង១អាទិត្យបានប្រមាណ១ឈុតធំ(ចំនួន៣០កញ្ច្រែងតូច-ធំ) ក្នុងចំនួនទឹកប្រាក់១ឈុតធំនេះបានថ្លៃ១៥ម៉ឺនរៀលដោយឈ្មួញមកយកដល់ផ្ទះនៅពេលដែលត្បាញរួច។ លោកបន្តទៀតថា ក្នុងរយៈពេលជំងឺកូវីដ១៩រាលដាលជាសកលសិប្បកម្មលក់លែងដាច់ហើយគាត់មានការបារម្ភទៅនឹងផលិតផលកញ្ច្រែងដែលផលិតរួចហើយអាចនឹងត្រូវខ្មូតស៊ីព្រោះមិនបានការពារទុកជាមុន។ក្នុងទឹកដីខេត្តកំពង់ឆ្នាំងនេះភាគច្រើនប្រជាពលរដ្ឋនិយមរកស៊ីបង្កើតជាសិប្បកម្មសូនឆ្នាំងដីហើយសិប្បកម្មតម្បាញហូល-ផាមួងនិងតម្បាញកញ្ច្រែងពីឫស្សីជាមុខរបរបន្តបន្ទាប់នោះទេ៕

នារីម្នាក់រងរបួសបណ្តាល់មកពីដើមត្រសេកមួយដើមរលំបាក់ សង្កត់លើនៅសង្កាត់មិត្តភាព

ភ្នំពេញ ៖ ដើមត្រសេកធំមួយដើម ដាច់ឬសកែវបណ្ដាលអោយរលំ សង្កត់នារីអ្នកធ្វើដំណើរតាមផ្លូវ បណ្តាលអោយរងរបួស ដែលហេតុការណ៍បាក់ដើមឈើនេះ បង្ករកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ចំណុចខាងលិចនឹងស្តុបណានជីង ស្ថិតនៅតាមបណ្ដោយ មហាវិថីកម្ពុជាក្រោម មូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគឺ ពុំមាន មេឃភ្លៀងឬខ្យល់បោកបក់កន្ទ្រាត់អ្វីនោះទេ ស្រាប់តែ ដើមត្រសេកធំ១ដើម រលំបាក់តែម្ដង បង្កអោយបាក់មែកធំធ្លាក់ត្រូវ...

ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ ធ្វើឲ្យដើមឈើដ៏ធំមួយដើមបានបាក់មែកសង្កត់លើរថយន្តចំនួន០២គ្រឿងរងការខូចខាតនៅស្ថានទូតបារាំង

ភ្នំពេញ ៖ ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ ធ្វើឲ្យដើមឈើដ៏ធំមួយដើមបានបាក់មែកសង្កត់លើរថយន្តចំនួន០២គ្រឿងបានរងការខូចខាត ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី ០៦ខែសីហាឆ្នាំ ២០២០ នៅចំណុចក្នុងស្ថានទូតបារាំងទល់មុចអាគារបេះដូងកាល់ម៉ែតផ្លូវលេខ៨០កែមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុនោះបានឲ្យដឹងថានៅវេលាកើតហេតុគេឃើញរថយន្តចំនួន ០២គ្រឿងដែលរងការខូចខាតដោយសារតែមេឈើដ៏ធំមួយដើមបាក់ចេញពីក្នុងស្ថានទូតបារាំងធ្លាក់ចំសង្កត់លើនោះមានរថយន្តម៉ាកហាយឡែនឌ័រពណ៌ប្រផេះនិងរថយន្ត Gx470 ពណ៌ស ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាដែលរថយន្តហាយឡែនឌ័របើកពីលិចមកកើតតាមផ្លូវលេខ៨០ចំណែករថយន្ត Gx470 បើកពីកើតទៅលិចឆ្លងកាត់ភ្លើងស្តប់ដែលកំពុងតែលោតខៀវគាប់ជួនពេលនោះស្រាប់តែ ស្រាប់តែមេឃឈើដែលគេដឹងថាជាដើមគ្រាប់បែកឬក៏គេហៅថាដើមគីនីនដ៏ធំនៅក្នងបរិវេណស្ថានទូតបារាំងបានបាក់ចេញពីរបងដ៏ខ្ពស់របស់ស្ថានទូតបណ្តាលឲ្យសង្កត់លើរថយន្តទាំងពីរគ្រឿងនោះរងការខូចខាតនិងបង្កជាការកកស្ទះនៅចំណុចផ្លូវនោះផងដែរ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងទៀតថាអ្នកដែលរួមដំណើររួមទាំងអ្នកបើកបរនៅក្នុងរថយន្តទាំង ០២គ្រឿងនោះមិនត្រូវបានរងរបួសនោះទេប៉ុន្តែរថយន្តត្រូវរងការខូចខាតដោយសារតែមែកឈើនោះបានធ្លាក់សង្កត់ពីលើ។បន្ទាប់ពីកើតហេតុភ្លាមភ្លាមអាជ្ញាធរមូលដ្ឋានជាពិសេសលោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានចាត់ចែងកម្លាំងចុះមកដល់កន្លែងកើតហេតុភ្លាមៗដើម្បីជួយសម្រួលចរាចរណ៍ក៏ដូចជាចាត់ចែងផ្នែកជំនាញដើម្បីអាកាត់មែកឈើទាំងនោះដើម្បីសម្រួលចរាចរឡើងវិញផងដែរ។ ពាក់ព័ន្ធនឹងការបាក់មែកឈើរលំសង្កត់រថយន្តចំនួន០២គ្រឿងបណ្ដាលឲ្យរងការខូចខាតនោះដែរគេពុំដឹងថារថយន្តទាំង ០២គ្រឿងត្រូវបានមានសំណងពីស្ថានទូតឬយ៉ាងណានោះទេប៉ុន្តែជាទូទៅឲ្យតែមានដើមឈើបាក់លើសង្កត់រថយន្តឬក៏ខូចខាតរបស់របរឬគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះគេមិនដែលឃើញអាជ្ញាធរឬអ្នកណាចេញមុខដោះស្រាយនោះទេបានត្រឹមតែម្ចាស់ដែលេងគ្រោះយកយានយន្តឬក៏អ្នកបួសទៅធ្វើដោយខ្លួនរហូតមក៕ ...

ដោយគ្រោះរាំងស្ងួតមួយរយៈមកនេះដំណាំស្រូវរបស់ប្រជាកសិករជាង២ម៉ឺនហិកតាបានរងផលប៉ះពាល់នៅខេត្តបាត់ដំបង

បាត់ដំបង ៖ ដំណាំស្រូវរបស់ប្រជាកសិករជាង២ម៉ឺនហិកតានៅខេត្តបាត់ដំបង ស្រុកចំនួន៣ បានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ប៉ុន្តែក្រុមសមត្ថកិច្ចពាក់ព័ន្ធកំពុងបន្តបូមទឹកជួយសង្គ្រោះកុំអោយ រងផលប៉ៈពាល់ធ្ងន់ធ្ងរ ហើយសម្រាប់ប្រជាពលរដ្ឋដែលខូចខាតស្រូវទំាងស្រុង មន្ទីរបានត្រៀមពូជស្រូវនិងពូជបន្លែសម្រាប់ចែកជូនប្រជាពលរដ្ឋ អោយអនុវត្តការងារបង្ករបង្កើនផលឡើងវិញ ដើម្បីរួមចំណែកដោះស្រាយផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ។ លោក ឈឹម វជ្ជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តបាត់ដំបង បានឲ្យដឹងកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះថា ដំណាំស្រូវដែលរងផលប៉ៈពាល់ជាង ២ម៉ឺនហិចតានេះ ស្ថិតនៅក្នុងសុ្រកចំនួន៣ គឺស្រុកបវិល ស្រុកមោងឬស្សី...

សមាគមនារីកម្ពុជាដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ​ និងជនចាស់ជរាគ្មានទីពឹង​ចំនួន៥២គ្រួសារ

ភ្នំពេញ ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍រាជធានីភ្នំពេញ​ បានចែកអំណោយដល់គ្រួសារក្រីក្រ​ និងជនចាស់ជរាគ្មានទីពឹង​មកពី៥សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ​ ចំនួន៥២​គ្រួសារ ក្រោមអធិបតីភាព លោកស្រី កែវ​ សុខពិសី​ ប្រធានគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍​ និងជាអភិបាលរង​រាជធានីភ្នំពេញ​ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ នៅសាលាខណ្ឌព្រែកព្នៅ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកស្រីកែវ សុខពិសី បានលើកឡើងថា បើទោះជាពិភពលោកក៍ដូចជាប្រទេសកម្ពុជាយើងកំពង់ប្រយុត្តប្រឆាំង និងជំងឺកូវិដ១៩ក្តី ក៍រាជរដ្ឋាភិបាលកម្ពុជាមិនទុកឲ្យបងប្អូន...