No posts to display

Block title

គ្រាន់តែសុំស្រាខ្លួនផឹកញឹកញាប់ពេក​ និងហ៊ាននិយាយថាខ្លួនលួចមី ជនសង្ស័យម្នាក់កាប់ទៅលើដៃគូរផឹកស៊ីរងរបួសធ្ងន់

បាត់ដំបង ៖ គ្រាន់តែជ​នរងគ្រោះ សុំស្រាខ្លួនផឹកញឹកញាប់ពេក​ និងបានចោទប្រកាន់ថា ខ្លួនលួចមីជនសង្ស័យម្នាក់យកពូថៅកាប់ទៅលើជនរងគ្រោះត្រង់ខ្នង និងក្បា​លផ្នែកខាងក្រោយ បណ្តាលឲ្យរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ កាលពីថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបរិវេណវត្តនិគ្រោធ​រង្សី ក្នុងក្រុមទី១ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​។ សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សា ដោយចេតនាមានស្ថាទម្ងន់ទោស (កាប់ដោយពូថៅ) នេះ បង្កដោយជនស​ង្ស័យឈ្មោះ ម៉ា ណារិន...

លោក កឹម សុខា ៖ សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ

ភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក កឹម សុខា បានចេញមុខវាយប្រហារចំៗថា លោកសម រង្ស៊ី និងសហការី នៅតែបន្តយកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញតិ ថែមទាំងបានបញ្ជាក់ថា សកម្ម​ភាព និងទង្វើនេះបញ្ជាក់ថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននារសៀលនេះ...

បញ្ចុះបឋមសិលាកសាង ស្នាក់ការគណបក្សប្រ​ជាជន​កម្ពុជា សង្កាត់ព្រែកព្នៅ ដែលចំណា​យថវិ​កា​ប្រមាណ២០ម៉ឺនដុល្លា

ភ្នំពេញ ៖ គម្រោងសាងសង់ ស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ ដែលចំណាយថវិការអស់ប្រមាណ២០ម៉ឺនដុល្លាត្រូវបានធ្វើពិធី បញ្ចុះបឋមសិលា នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះដែលមានការ​អញ្ជើញចូលរួមពីលោក រស់ សុផាន់ អនុប្រធាន​ក្រុម​​ការងារចុះជួយខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណៈបក្សខណ្ឌ​ព្រែក​ព្នៅ និងមន្ត្រីជាច្រើនរូបទៀតផងដែរ។ លោក ពេជ្រ ស៊ីនួន ប្រធានគណៈកម្មាធិការបក្សសង្កាត់​ព្រែកព្នៅ បានប្រាប់ឲ្យដឹងថា ស្នាក់​ការ​ដែលចាប់ដំណើរការសាងសង់នាពេលនេះ...

ជើងខ្លាំង ដែលជេរប្រមាថមើលងាយសមត្ថកិច្ចពេលកំពុងអនុវត្តច្បាប់ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ

ភ្នំពេញ ៖ បុរសម្នាក់ដែលជេរប្រមាថមើលងាយមន្ដ្រីនគរបាលចរាចរណ៍ពេលកំពុងអនុវត្តច្បាប់នោះ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយ នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ ឲ្យដឹងថា ការចាប់ខ្លួននេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក...

មួយយប់បានខ្លួនប្រាណអូនពីរដង ម្តេចក៍ស្នេហ៍ស្នង ចង់ស៊ីដាច់ម៉ូតូអូនទៀតទីបំផុតជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាប់ខ្លួនជនសង្ស័យ១នាក់ ករណីឆបោក (យកម៉ូតូ) និងលួងលោមរួមភេទបានសម្រេចជាច្រើនដង។ នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ប្រាប់អោយដឹងថា ហេតុការឃាត់ខ្លួនជនសង្ស័យ ករណី ឆបោក (យកម៉ូតូ) និង លួងលោមរួមភេទ កើតឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២ និង០០នាទី នៅចំណុច ផ្លូវបេតុង ភូមិទឹកថ្លា...