បន្ទាយមានជ័យ ៖ សង្ស័យងងុយដេករថយន្តដឹកដំឡូងមីបើករ៉េចង្កូតទៅបុកបុរសម្នាក់ជិះម៉ូតូមកពីបើកទឹកបញ្ចូលស្រែបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ២៦៨ A ខាងត្បូងស្ពានគោករំចេក ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុង ភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះឈឿន ប្រុស ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក បើកម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅសេរី២០១១...