Block title

ក្នុងពេល១យប់យោធាថៃឃាត់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន២៤នាក់ជាបន្តបន្ទាប់នៅខេត្តស្រះកែវ

ប៉ោយប៉ែត ៖ សេចក្ដីរាយការពីអ្នកសារព័ត៏មានថៃឲ្យដឹងថា រយៈពេល២ថ្ងៃយោធាថៃឃាត់ខ្លួនពលករខ្មែរឆ្លងខុសច្បាប់ក្នុងខេត្តស្រះកែវ បានចំនួន២៤នាក់ ពួកគេធ្វើដំណើរមកពីប្រទេសកម្ពុជា និងដើរតាមច្រករបៀងចូលមកក្នុងប្រទេសថៃ ត្រង់បរិវេណភូមិទព័សៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដើម្បីទៅធ្វើការសំណង់ និងស៊ីឈ្នួលទូទៅ នៅក្នុងខេត្តឈុនបុរី និងសមុទ្រប្រាកាន។ ក្នុងការឃាត់ខ្លួនពលករខ្មែរឆ្លងខុសច្បាប់ទាំង២៤នេះ មានកាលពីថ្ងៃទី១៥ តុលា ២០២១ កម្លាំងយោធាថៃកងរយទី១២០៥ កំពុងល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួនបានប្រទះឃើញរថយន្តធនតូចមួយគ្រឿងគួរឲ្យសង្ស័យ កំពុងបើកតាមផ្លូវក្នុងស្រុកគោកឃ្យូង សំដៅទៅស្រុកអារញ្ញ ខេត្តស្រះកែវ សមត្ថកិច្ចហៅឲ្យឈប់...

បុរសម្នាក់កាន់កាំបិត១ឈរមើលទឹកហូរ ឃើញឈើអណ្ដែតក្នុងទឹកស្ទឹងក៏លោតទៅចាប់ស្រាប់តែលិចបាត់ទាំងឈើ ទាំងមនុស្ស

ប៉ៃលិន ៖ បុរសម្នាក់បានកាន់កាំបិត១ឈរមើលទឹកហូរក្នុងស្ទឹង ហើយពេលឃើញឈើអណ្ដែតក៏ចុះទៅចាប់តោងដើម្បីទាញយកឈើនោះ ខណៈនោះក៍ស្រប់តែលិចបាត់ទាំងឈើទាំងមនុស្ស ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៤៧នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅក្នុងស្ទឹងភ្នំដំបង ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសដែលបាត់ខ្លួននោះមានឈ្មោះ ណាង ស៊ីណាល់ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅស្ថិតនៅចំណុចភ្នំដំបង ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ោ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។...

ចិនបាញ់បង្ហោះយានជំនិះទេវតា ផ្ទុកអវកាសយានិកចិនសរុបចំនួន០៣រូប ឡើងទៅកាន់ស្ថានីយអវកាសថ្មីបានដោយជោគជ័យ

ជីក្វាន់ ៖ ប្រទេសចិនបានបាញ់បង្ហោះយានអវកាសឈ្មោះថា ហ្សិនចូវ ១៣ (Shenzhou-13) ឬ «យានជំនិះទេវតា» ផ្ទុកអវកាសយានិកចិនសរុបចំនួន ០៣រូប ឡើងទៅកាន់ស្ថានីយអវកាសថ្មី ដែលខ្លួនកំពុងកសាងនោះហើយ នៅពេលរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១នេះ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ យានអវកាសថ្មីខាងលើនេះមានឈ្មោះថា ហ្សិនចូវ ១៣ (Shenzhou-13) ឬ «យានជំនិះទេវតា»...

បុរសស្លៀកពាក់ឯកសណ្ឋានឈុតនគរបាលជាតិច្រៀងត្រាប់នៅក្នុងបណ្តាញសង្គមTikTok គឺជាប្រជាការពារនៅបាត់ដំបង

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូន សាធារណជន អ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ក្នុងពេលថ្មីៗនេះ មានការបង្ហោះរូបភាពវីដេអូនៅក្នុងបណ្តាញសង្គម TikTok ដែលរូបភាពនោះគឺជារូបភាពបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋាន(ឈុតនគរបាលជាតិ)ច្រៀងត្រាប់តាមបទចម្រៀងក្នុងបណ្តាញសង្គម TikTok ដោយរូបភាពនិងខ្លឹមសារគាត់ធ្វើត្រាប់នេះ ជាហេតុនាំឱ្យមានការភាន់ច្រឡំពីមហាជនទូទៅ ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមTikTok ។ បន្ទាប់ពីបានឃើញនូវរូបភាពវីដេអូក្នុងបណ្តាញសង្គម Tiktok បែបនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វើការស្រាវជ្រាវចំពោះរូបភាពនេះ ហើយនៅថ្ងៃទី១៥ ខែតុលា...

បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅប្រទេសបារ៉ែនក្រុមកីឡាករជម្រើសជាតិកម្ពុជា បានមកដល់មាតុភូមិវិញហើយ

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅប្រទេសបារ៉ែន ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នាពេលថ្មីៗនេះ ក្រុមកីឡាករជម្រើសជាតិកម្ពុជា បានមកដល់មាតុភូមិវិញហើយ នេះបើយោងតាម Facebook របស់សហព័ន្ធកីឡាបាត់កម្ពុជា (FFC) នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។FFC បានបញ្ជាក់យ៉ាងដូច្នេះ៖ «កីឡាករនៃក្រុមជម្រើសជាតិកម្ពុជាចំនួន១០រូប និងមន្ត្រីពេទ្យមួយរូបបានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ...