No posts to display

Block title

លោកសុខ សម្បត្តិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមានឆ្អឹងដែក ប្រវែង៧៣០ម៉ែត្រ នៅតំបន់ភ្នំរាប

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងក្រុមការងារខណ្ឌ និងសង្កាត់ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានដែលកំពង់សាងសង់ផ្លូវបេតុងមានឆ្អឹងដែក តភ្ជាប់ពីផ្លូវ៤២ ទៅវត្តភ្នំរាប ប្រវែង៧៣០ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍរបស់ខណ្ឌឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ផ្លូវបេតុងមានឆ្អឹងដែក ដែលចាប់ផ្តើមស្ថាបនានាចុងខែតុលានេះ...

យុវជន២នាក់ជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅប៉ះនិងរថយន្តធុនតូច រួចដួលចូលរថយន្តធុនធំកិនស្លា..ប់ម្នាក់របួសម្នាក់

ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅប៉ះនិងរថយន្តធុនតូច រួចដួលចូលរថយន្តធុនធំកិនស្លា..ប់ម្នាក់របួសម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ នៅចំណុចខាងលិចបុរីមនោរម្យប្រមាណជា៦០ម៉ែត្រ តាមបណ្តោយជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ស.ពរងគ្រោះមានឈ្មោះ ងួន វណ្ណៈ ភេទប្រុស អាយុជាង២០ឆ្នាំ ស្នាក់នៅម្តុំផ្លូវវ៉េងស្រេងកាណាស៊ីធី ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកយុវជនម្នាក់ទៀតរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាញ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅឯមន្ទីពេទ្យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា...

បុរសម្នាក់បានស្លា..ប់នៅកន្លែងបន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កត្រឡប់មកផ្ទះវិញត្រូវរថយន្តបើកបញ្ច្រាសទិសរ៉េចង្កូតមកបុ.កចំពេញទំហឹង

ភ្នំពេញ ៖ បុរសម្នាក់បានស្លា..ប់ភ្លាមៗនៅកន្លែងបន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកខ្យងយកទៅឲ្យប្អូន រួចត្រឡប់មកផ្ទះវិញត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបញ្ច្រាសទិសរ៉េចង្កូតមកបុ..កចំពេញទំហឹង ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះកើត ផុន ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2D-4896 តៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនបានភ្លាមៗ...

បុរសម្នាក់ទំនងជស្រវឹងស្រាបានបើករថយន្តឡើងសួនពុះចែកទ្រូងផ្លូវ តែថាមានរថយន្តផ្សេងបត់កាត់ពីមុខ

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវកប់ជាប់ទៅមុខលែងរួច ហើយថាមានរថយន្តផ្សេងបត់កាត់ពីមុខ ដែលហេតុការនេះកើតឡើង នៅម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានបើកបររថយន្តម៉ាកតូយ៉ូតសកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-5773 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត គោលបំណងត្រឡប់ទៅផ្ទះវិញ។ ខណៈមកដល់ចំណុចកើតហេតុ...

ហេតុការណ៍ផ្ទុះមួយ នៅទីក្រុង Shenyangប្រទេសចិន បានធ្វើឲ្យមនុស្សចំនួន០៤នាក់បានស្លាប់ និង៤៧នាក់ផ្សេងទៀតរងរបួស

ប៉េកាំង ៖ ហេតុការណ៍ផ្ទុះមួយ កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Shenyang រដ្ឋធានីខេត្ត Liaoning ភាគឦសានប្រទេសចិន បានធ្វើឲ្យមនុស្សចំនួន០៤នាក់បានស្លាប់ និង៤៧នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។ នាយកដ្ឋានផ្សព្វផ្សាយទីក្រុងបាននិយាយថា ក្នុងចំណោមអ្នករងរបួស០៣នាក់បានរងរបួសធ្ងន់ ប៉ុន្តែស្ថិតក្នុងស្ថានភាពមានស្ថិរភាព ខណៈដែល ៤៤នាក់ទៀតរងរបួសស្រាល។ ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល៨និង២០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅឯភោជនីយដ្ឋានមួយនៅលើផ្លូវ Taiyuannan ក្នុងសង្កាត់ Heping។...