Block title

សាលារៀនទូទាំងប្រទេសថៃកាន់ទុក្ខជនរងគ្រោះក្នុងហេតុការណ៍សម្លាប់រង្គាល នៅខេត្ត ណងប៊ូ ឡាំភូ

បាងកក ៖ សិស្ស គ្រូបង្រៀន និងមន្ត្រីរដ្ឋាភិបាលក្នុងខេត្តទូទាំង ប្រទេសថៃ នៅថ្ងៃសុក្រ ទី៧ ខែតុលានេះ បានកាន់ទុក្ខជនរងគ្រោះ នៃការសម្លាប់រង្គាល កាលពីថ្ងៃព្រហស្បតិ៍ នៅឯមជ្ឈមណ្ឌលថែទាំ កុមា រក្នុងណងប៊ូ ឡាំភូ (Nong Bua Lamphu) នៅភា គឦសាន ឆ្ងាយនៃប្រទេស។ មនុស្សជាច្រើនបានទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានៃការប្រើប្រាស់ថ្នាំញៀនមេតំហ្វេតាមីន ដែលគេជឿថា ជាកត្តាសំខាន់ក្នុងការ...

នាយករដ្ឋមន្ត្រីវៀតណាមចង់បានច្បាប់តឹងរ៉ឹងជាងមុន សម្រាប់ការផ្តល់អាជ្ញាប័ណ្ណខារ៉ាអូខេ ក្រោយមានករណីឆេះស្លាប់មនុស្សបន្តបន្ទាប់

ហាណូយ ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក  Pham Minh Chinh បានណែនាំក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រឹតបន្តឹងបទប្បញ្ញត្តិអាជ្ញាប័ណ្ណសម្រាប់ហាងខារ៉ាអូខេ។ គួរបញ្ជាក់ថា ប្រទេសវៀតណាមបានរងគ្រោះដោយភ្លើងឆេះហាងខារ៉ាអូខេ មួយចំនួន ក្នុងឆ្នាំនេះ ដោយករណីមានមនុស្សស្លាប់ច្រើនបំផុត គឺក្នុងខែសីហា និងខែកញ្ញា។ អគ្គិភ័យនៅហាងខារ៉ាអូខេ An Phu ក្នុងខេត្ត Binh Duong ជិតទីក្រុងហូជីមិញ...

សូមបង្កើនការប្រុងប្រយ័ត្ន! អ្នកប្រើប្រាស់ Telegram សូមប្រយ័ត្នជាមួយនឹងដំណរភ្ជាប់ដែលលោកអ្នកបានទទួល ឬត្រូវបានចែកចាយនៅក្នុង Group Telegram

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សូមណែនាំឱ្យបងប្អូនអ្នកប្រើប្រាស់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Telegram មានការប្រុងប្រយ័ត្នជាមួយនឹងដំណរភ្ជាប់ដែលលោកអ្នកបានទទួល ឬត្រូវបានចែកចាយនៅក្នុង Group Telegram ព្រោះជនខិលខូចអាចលួចយកគណនីរបស់លោកអ្នកទៅគ្រប់គ្រងបានតាមរយៈដំណរភ្ជាប់ទាំងនោះ ដែលអាចឱ្យពួកគេប្រើប្រាស់គណនីដើម្បីប្រព្រឹត្តបទល្មើស ឬធ្វើការបោកបញ្ឆោត ឬដើម្បីផ្ញើដំណរភ្ជាប់ដែលមានមេរោគទៅមិត្តភក្កិរបស់លោកអ្នកបន្តទៀត។ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបន្តថា, ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សូមធ្វើការណែនាំឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន កុំផ្ដល់លេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីផ្សេងៗនៅពេលដែលមានការស្នើសុំតាមរយៈទូរសព្ទ ឬតាមរយៈសារដែលលោកអ្នកបានទទួល ព្រោះជនខិលខូចអាចបន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុនដើម្បីទាមទារលេខសម្ងាត់ ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីទាំងនោះ៕

ច្បាស់ហើយករណីចោរលួចឡានប៉េអឹមនៅស្ទឹងត្រែង នាំទាំងកូនតូចទៅជាមួយផងនោះ ថាចោរៗមែន

ខេត្តស្ទឹងត្រែង ៖ មុនដំបូងមហាជនមានភាពស្រពិចស្រពិលហាក់មិនច្បាស់ក្នុងចិត្តថាជាចោរពិតឬមានអ្វីផ្សេងនៅពីក្រោយករណីនេះ ព្រោះគេគិតថាមិនមានចោរណាទៅលួចគេនាំកូនទៅជាមួយផងនោះទេ ប៉ុន្ដែក្រោយពីចាប់បាននាំមកសាកសួរទើបដឹងច្បាស់ថា គឺជាចោរមែន បើដូច្នេះចោរម្មាក់ពិតជាថ្លើមដុះមមីសពេកហើយជិះម៉ូតូកញ្ចាស់មកលួចយកឡានមន្ដ្រីកងរាជអាវុធហត្ថដែលជាស្ថាប័នបង្ក្រាបចោរនោះតែម្ដង ហើយវាឆ្ងាញ់ត្រង់ថាកូនតូចមកជាមួយទៀតផង ប្រហែលជាលើលោកនេះមានចោរនេះតែម្នាក់ប៉ុណ្ណោះដែលអាចបំបែកឯកត្តកម្មចោរដ៏ទៃទៀត គ្មានចោរណាហ៊ានធ្វើដូច្នេះឡើយ។ មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែងបានឱ្យដឹងនៅថ្ងៃទី៥ ខែតុលានេះថាជនសង្ស័យឈ្មោះប៊ុន ទុំ អាយុ៣២ឆ្នាំជាកម្មករក្រុមហ៊ុនចម្ការចេក នៅភូមិសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ រថយន្តដែលចោរលួចម៉ាកកាមរីឆ្លាមពាក់ស្លាកលេខភ្នំពេញ 2L-5038 ម្ចាស់ឈ្មោះអុល សៀងវុទ្ធី នាយសេធិការកងរាជអាវុធហត្ថមូលដ្ឋានក្រុង នៅភូមិរាជានុកូលខេត្តស្ទឹងត្រែង។ ប្រភពបន្ដថា កាលពីរសៀលថ្ងៃទី៤ខែ តុលា...

រដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ផ្តោតសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ លប់បំបាត់ល្បែងស៊ីសង ការបំរើសេវ៉ាច្រកខណ្ឌ និងសង្កាត់

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ផ្តោតសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ លប់បំបាត់ល្បែងស៊ីសង ការបំរើសេវ៉ាច្រកខណ្ឌ និងសង្កាត់ និងបញ្ហាប្រឈមក្នុងមូលដ្ឋាននារដូវភ្លៀងមិនទាន់បញ្ចប់នេះ ក្រោមអធិបតីភាពលោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្រ្តី សំខាន់ៗគ្រប់លំដាប់ថ្នាក់ក្រោមឱវាទនៃសាលាខណ្ឌ និងសង្កាត់មួយចំនួនទៀតផងដែរ។ បន្ទាប់ពីលោក លោកស្រីចៅសង្កាត់ទាំង៥បានធ្វើការរាយការណ៍ពីស្ថានភាពក្នុងសង្កាត់រៀងៗខ្លួនមក លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យភូមិបាលខណ្ឌ បានលើកឡើងថា សង្កាត់ទាំងអស់ត្រូវជូនដំណឺងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានដឹង...