Home កំសាន្ត-ប្លែកៗ

កំសាន្ត-ប្លែកៗ

Block title

វង្ស វិឆ័យ ជួបកីឡាករអ៊ីរ៉ង់ រីឯអេ ណារ័ត្រ និងខាំ ខ្លានាង សាកវិជ្ជាគុននិងកីឡាករថៃ

ភ្នំពេញ ៖ កីឡាករដែលកំពុងមានប្រជាប្រិយខ្លាំង វង្ស វិឆ័យ អ្នកប្រដាល់របស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ឡើងជួបកីឡាករមកពីប្រទេសអ៊ីរ៉ង់Amiri MiKaeil ខណៈកីឡាករអេ ណារ័ត្រ អ្នកប្រដាល់នៃក្លិបអេភូថងកីឡា និងកីឡាករខាំ ខ្លានាង ជួបកីឡាករថៃឃុនភុនណយ ស៊ីសំអាង និងកីឡាកររុងវិធិយ៉ា ស៊ីត.លួងពូឧដុម នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ កីឡាករវង្ស វិឆ័យ ត្រូវជួបកីឡាករមកពីប្រទេសអ៊ីរ៉ង់Amiri MiKaeil...

គោរពច្បាប់​ចរាចរ​ណ៍ គឺគោរពអាយុជីវិត្តខ្លួនឯង និងអ្នកដទៃ និងលើកស្ទួយកិត្តយសជាតិផងដែរ

ភ្នំពេញ ៖ ជួបសំណេះសំណាលនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នេះជាមួយម្ចាស់អាជីវកម្មដឹកដីលក់ និងម្ចាស់រថយន្តដឹកដីមកពីសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិត្តខ្លួនឯង និងអាយុជីវិតអ្នកដទៃ គោរពច្បាប់​ចរាចរ​ណ៍ គឺគោរពស្រឡាញ់ និងលើកស្ទួយកិត្តយសជាតិ រថយន្តដឹកគ្រប់ប្រភេទលុះត្រាមានច្បាប់គ្រប់គ្រាន់ទើបអនុញ្ញាតិឲ្យធ្វើចរាចរក្នុងខណ្ឌបាន​។ លោកសុខ សម្បត្តិ បញ្ជាក់ថា ប្រជាពលរដ្ឋ​គ្រប់រូបត្រូវនាំគ្នាគោរពច្បាប់ចរាចរឲ្យបានគ្រប់គ្នា និងត្រូវ​នែ​នាំ​អ្នក​ដែលមិនបានដឹងឲ្យយល់ដឹងអំពីច្បាប់ចរាចរទាំងអស់គ្នា ដោយត្រូវតែមានប័ណ្ណបើកបរគ្រប់ពេលដែលធ្វើចរាចរលើផ្លូវ ហើ​យបើស្រវឹង​សូមកុំបើក​បរ...

សមត្ថកិច្ចចាប់ឃាត់ខ្លួនយុវជនម្នាក់ករណីចេញសែកស្អុយ២០ម៉ឺនដុល្លារ

ភ្នំពេញ ៖ យុវជនម្នាក់ជាមន្ត្រីឥនទានធនាគារភ្នំពេញពាណិជ្ជ ត្រូវបាននគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនមកសាលាដំបូង ពាក់ព័ន្ធបទល្មើស « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ពាក់ព័ន្ធករណីចេញសែកតម្កល់ប្រាក់ធានាចំនួន២០ម៉ឺនដុល្លារ ប៉ុន្តែសែកនោះគ្មានលុយមួយរៀលសោះ ។ ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបញ្ជូនអោយតុលាកាតនេះឈ្មោះ ឆុង ដារ៉ារិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ៤៣៧ វិថីព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ជាមន្ត្រីផ្នែកឥនទានធនាគារភ្នំពេញពាណិជ្ជ។ ប្រភពព័តិមានពីសាលាដំបូងបានអោយដឹងថា...

ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចសម្រេចឃាត់ខ្លួនម្តងទៀតបន្ទាប់ពីនាងមិនគោរពកិច្ចសន្យា

ភ្នំពេញ ៖ ស្ត្រីរកស៊ី ដែលតែងផ្សាយ Live លក់ផលិតផល តាមFacebook ម្នាក់ឈ្មោះថៃ ស្រីនាង ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនមកវិញ ក្រោយពេលដែលទើបធ្វើកិច្ចសន្យា បានប៉ុន្មានម៉ោងក្រោយ ហើយបែរជាល្មើសនឹងកិច្ចសន្យា និងបន្តប្រព្រឹត្ត អំពើឥតអៀនខ្មាស់ នោះម្តងទៀត។ ស្ត្រីអាយុ៣៩ឆ្នាំ ឈ្មោះវ៉ែន រចនា ហៅថៃ ស្រីនាង ត្រូវគេស្គាល់ថា ជាស្ត្រីដែលលក់ផលិតផលអនឡាញរបស់ខ្លួន...

អបអរផ្សារកសិផលធម្មជាតិ ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រៀមដាក់ដំណើរការនៅថ្ងៃ១៥ ខែ មិនានេះហើយ

ភ្នំពេញ ៖ បងប្អូនខ្មែរយើងប្រហែលជាបានជ្រាបហើយថា កាលពីប៉ុន្មានខែមុននេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា គ្រោងនឹងបើកផ្សារទំនើបលក់តែកសិផលធម្មជាតិ របស់កសិករខ្មែរ បន្ថែមលើទំនួញដីធ្លី ផ្ទះល្វែងក៏ដូចជាផលិតកម្ម ដែលលោកកំពុងមានរាល់ថ្ងៃ គ្រោងបើកផ្សារដែលប្រមូលទិញ តែផលិតផលធម្មជាតិ របស់កសិករខ្មែរនេះ ត្រូវបានមហាជនគាំទ្រជាខ្លាំង ព្រោះវាចំណែកធំមួយជួយដល់កសិករខ្មែរ ឲ្យមានទីផ្សារ។  នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ ផ្សារមួយនេះ នឹងបើកដំណើរការសាកល្បង...