Home កំសាន្ត-ប្លែកៗ

កំសាន្ត-ប្លែកៗ

Block title

ចាប់ពីខែមករា ឆ្នាំ2020 រាជរដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលចំនួន190ដុល្លារដល់កម្មករនិយោជិត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចតម្លើងប្រាក់ឈ្នួលចំនួន190ដុល្លារដល់កម្មករនិយោជិតសម្រាប់ឆ្នាំ2020ខាងមុខនេះដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់កម្មករអោយកាន់តែប្រសើរឡឿងថែមទៀត។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី1 លើកទី6 នៅព្រឹកថ្ងៃសុក្រទី២០ ខែកញ្ញានេះ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអោយដឹងថាក្រុមប្រឹក្សសជាតិប្រាក់ឈ្នួលបានធ្វើការបោះឆ្នោតលើតួលេខចំនួន3គឺទី1តួលេខដាក់ដោយរាជរដ្ឋាភិបាលចំនួន187ដុល្លារទី2តួលេខខាងសហជីព195ដុល្លារនិងទី3តួលេខខាងភាគីនយោក186ដុល្លារ។ លោកបានបន្តថាតាមរយៈការបោះឆ្នោតដោយសំងាត់គឺសមាជិកត្រីភាគីដែលមាន51រូបបានបោះលើតួលេខ195ក្នុងសំលេង8លើ51សំលេង។ 187ដុល្លារក្នុងសំលេង43លើ51និង186ដុល្លារសូន្យលើ51និងមិនមានអនុប្បវាទទេ។ដូចនេះប្រាក់ឈ្នួលថ្មីរបស់កម្មករឆ្នាំ2020គ190ដុល្លារដោយបូកសម្តេចផ្តល់ជួន3ដុល្លារបន្ថែម។ គួរបញ្ជាក់ថាប្រាក់ឈ្នួលឆ្នាំ2019នេះមានចំនួន182ដុល្លារក្នុង1ខែហើយប្រាក់ឈ្នួលថ្មីចំនួន190ដុល្លារនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2020តទៅ៕

មេធាវីលោក កឹម សុខា ខ្ញុំមិនមែននំបញ្ចុកទេ មិនបាច់ថែមល្បោយឡើយ

ភ្នំពេញ ៖ មេធាវីការពារក្តីឲ្យលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិបានប្រតិកម្មចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានមួលបង្កាច់សំដីរបស់ខ្លួន បន្ទាប់ពីវិទ្យុនេះបានធ្វើបទសម្ភាសន៏ ទាក់ទងទៅនឹងស្ថានភាពរបស់លោក កឹម សុខា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ តែត្រូវបានវិទ្យុនេះ និយាយខុសការពិតទៅវិញ។ លោកស្រី ម៉េង សុភារី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនយ៉ាង នេះថា "អាស៊ីសេរី ចូលចិត្តថែមល្បោយ ខ្ញុំឆ្លើយតបការសម្ភាសន៍ត្រឹមប៉ុណ្ណេះទេ (ត្រឹមមានសម្លេង) តែគាត់ថែមល្បោយលើបទសម្ភាសន៍ទាំងមុន និងក្រោយទៀត។...

អ្នក​គាំទ្រ​ក្រុមReal Madrid ​បាន​បង្ហាញ​អារម្មណ៍​ចង់​ឃើញ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ត្រលប់​មកBernabeuវិញ

បរទេស ៖ Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់ Zidane ​ហាក់​ដូចជា​មិន​ទាន់​រក​ឃើញ​ចំណុច​ខ្លាំង​របស់​ខ្លួន​ឡើង​វិញ​ទេ បើ​ទោះ​ជា​ចំណាយ​ប្រាក់​ជាង​៣០០​លាន​អឺរ៉ូ ​ទិញ​កីឡាករ​ថ្មី​ចូល​ហើយ​ក៏​ដោយ នាដើមរដូវកាលនេះ។ ជាក់​ស្ដែង ប្រកួត​ជាមួយ​ក្រុម PSG ​កន្លង​ទៅ​នេះ ​ក្រុម​អធិរាជ​ស ​រក​១​ជើង​ឱ្យ​ស៊ុត​ចំ​គោល​ដៅ​មិន​បាន​ផង ​បើ​ទោះ​ជា​ដាក់​កីឡាករ​តំបន់​ប្រយុទ្ធ​ទាំង​អស់​ក៏​ដោយ។ កត្តា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​ផ្ដើម​ការ​ដាក់​សង្ស័យ​លើ​ប្រព័ន្ធ​គ្រប់​គ្រង​របស់​លោក Zidane ​ហើយ​នា​ដើម​រដូវ​កាល​នេះ។ ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ការ​ធ្វើមិន​បាន​ល្អ​របស់ Zidane ​នេះ ​អាច​ជា​រឿង​ល្អ​វិញ​សម្រាប់​លោក Jose...

ភោជនីយដ្ឋាន និងសណ្ឋាគារ ដែលអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីបានល្អនៅក្រុងកំពង់ចាម ត្រូវបនាក្រសួងទេសចរណ៍ប្រគល់ពាន

កំពង់ចាម ៖ ក្រសួងទេសចរណ៍បានប្រារព្ធធ្វើពិធីប្រគល់ពានបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន នៅក្រុងកំពង់ចាម ដែលបានអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីបានល្អ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា លោក ហោ សារុន បានថ្លែងថា ដើម្បីឈ្នះពានបរិស្ថានគ្មានផ្សែងបារី អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម ត្រូវគោរពតាមលក្ខខណ្ឌចំនួន ៦ចំណុចដូចជា៖ ទី១៖ មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅកន្លែងរបស់ខ្លួន ទោះក្នុងទម្រង់ណាក៏ដោយ...

គណបក្សខ្មែរអភិរក្សនិយមរបស់អតីតតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សនយោបាយហើយ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីឈ្មោះគណបក្សខ្មែរអភិរក្សនិយម របស់អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ គណបក្ស ខ្មែរអភិរក្សនិយម ត្រូវបានបង្កើតឡើងដោយលោករៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ។យោងតាមប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រការ១....