ភ្នំពេញ ៖ នៅក្នុងប្រទេសកម្ពុជាយើងមានជនជាតិដើមភាគតិចចំនួន២៤អំបូរដែលរស់នៅពីមុនប្រកបរបរធ្វើស្រែវិលជុំបែបបុរាណ តែឥឡូវបានប្រែក្លាយធ្វើកសិកម្មមួយកន្លែង រួមទាំងការរស់នៅ ស្លៀកពាក់ដូចជាអ្នកស្រុកកណ្តាលដែរ ព្រមទាំងធ្វើការដោះដូរទំនិញ ដោយប្រើប្រាស់ការចាយវាយប្រាក់រៀលទៀតផង។
បើយោងតាមសៀវភៅគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដោយក្រសួងអភិវឌ្ឍន៍ជនបទជនជាតិភាគតិចបច្ចុប្បន្ននៅលើពិភពលោកមានចំនួនប្រមាណជាង៣៧០លាននាក់ដែលរស់នៅជាង៧០ប្រទេស។
ចំណែកក្នុងប្រទេសកម្ពុជាយើងវិញមានជនជាតិដើមភាគតិចរស់នៅក្នុង១៥ខេត្តក្រុង ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ...