Home Authors Posts by chenda sun

chenda sun

1321 POSTS 0 COMMENTS

Block title

រាជរដ្ឋាភិបាលថៃ មិនឆ្លើយសំណួរអំពីការទាមទារថ្មីទាំង១០របស់ក្រុមបាតុករនោះទេដែលតវ៉ាជាច្រើនថ្ងៃមកនេះ

ប្រទេសថៃ ៖ នាយឧត្តមសេនីយ៍ប្រាយុធចាន អូចានាយករដ្ឋមន្រ្តីបានឆ្លើយតប នឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ការតវ៉ា នៅទីលានប្រជាធិបតេយ្យ “ Thammasat នឹងមិនអត់ឱន” ចំពោះនិស្សិតនិងប្រជាជននៅសាកលវិទ្យាល័យ Thammasat កាលពីយប់មិញបាននិយាយ ខណះពេលរាជរដ្ឋាភិបាល មិនឆ្លើយសំណួរអំពីការទាមទារថ្មីទាំង១០ របស់ក្រុមបាតុករ នេះបើយោងតាមការចេញផ្សាយបណ្តាញសារព័ត៌មានថៃ បានចេញផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ។ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនប៉ាន់ស្មានថាមានអ្នកចូលរួមរាប់ពាន់នាក់ហើយ នៅទីលានប្រជាធិបតេយ្យ។ក្រុមអ្នកតវ៉ាបានប្រកាសនូវសំណើចំនួន៣ គឺ១-...

ករណីស្ត្រីជនជាតិចិនធ្លាក់ពីលើសណ្ឋាគារនៅខណ្ឌដូនពេញជាករណីចាប់ជម្រិតដោយជនជាតិចិនគ្នាឯង

ភ្នំពេញ ៖ ស្ត្រីជនជាតិចិនដែលធ្លាក់ពីលើសណ្ឋាគារនៅខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញបញ្ចាក់ថាជាករណីចាប់ជម្រិតដោយជនជាតិចិនគ្នាឯង ដែលកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅនៅបន្ទប់ជាន់ទី៦ ស្ថិតនៅសណ្ឋាគាររំដួលមានទីតាំងស្ថិតនៅចំណុច អគារលេខ៦៥ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ទៀតថាក្រោយពីទទួលបានព័ត៌មានភ្លាម គណៈបញ្ជាការឯកភាពខណ្ឌសង្កាត់ អធិការដ្ឋាននគរបាលខណ្ឌ ប៉ុស្តិ៍ បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការសង្គ្រោះជនរងគ្រោះបន្ទាន់ទៅមន្ទីរពេទ្យ ក្នុងនោះផងដែរ ដោយមានតម្រុយក្នុងការសង្ស័យភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ដើម្បីធ្វើការសាកសួរ ជាលទ្ធផលកម្លាំងជំនាញបានរកឃើញ ជនសង្ស័យចំនួន០៣នាក់ ដែលបានប្រព្រឹត្តបទល្មើស បង្ឃាំងមនុស្សធ្វើទារុណកម្មជំរិតយកប្រាក់...

ប្រជាកសិករ៧០គ្រួរសានៅស្រុកសាលាក្រៅ បានចងក្រងជាបណ្តុំកសិកម្មផលិតបន្លែសុវត្ថិភាពសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក

ប៉ៃលិន ៖ ដោយមើលឃើញពីតម្រូវការទីផ្សារនាពេលបច្ចុប្បន្នខ្ពស់ ប្រជាកសិករចំនួន៧០គ្រួសារនៅឃុំអូរអណ្តូង ស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន បានចងក្រងជាបណ្តុំកសិកម្មផលិតបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការហូបចុកក្នុងគ្រួសារនិង បំពេញតម្រូវការទីផ្សារដែលជួយបង្កើនប្រាក់ចំណូលបន្ថែមពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក។ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានប្រាប់ឲ្យដឹងថា ដោយមើលឃើញពីតម្រូវការទីផ្សារនាពេលបច្ចុប្បន្នខ្ពស់ មន្ទីរកសិកម្មខេត្តប៉ៃលិនបានបង្កើតជាបណ្តុំកសិកម្មដាំបន្លែសុវត្ថិភាពចំនួន៧០គ្រួសារក្នុងការផលិតបន្លែសុវត្ថិភាពសម្រាប់លក់ជូនទៅអាជីករជាអ្នកទទួលទិញ។ លោកបានបន្តថា សហគមន៍ដាំបន្លែសុវត្ថិភាពនេះបានបង្កើតឡើងក្រោមកិច្ចសហការរវាងមន្ទីរកសិកម្មខេត្តជាមួយនឹងដៃគូអភិវឌ្ឍន៍ក្នុងការផ្តល់បច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីឲ្យពួកគាត់ដាំដុះត្រូវ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ នឹងជួយពួកគាត់ឲ្យមានទីផ្សារលក់ផលិតផលទាំងនេះមានតម្លៃសមរម្យ និងកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។ លោកបបញ្ជាក់ទៀតថា ការចងក្រងកសិករជាបណ្តុំក្នុងការផលិតបន្លែសុវត្ថិភាព ពិតជាបានធ្វើឲ្យពួកគាត់អាចទទួលបានទាំងបទពិសោធន៍ បច្ចេកទេសកសិកម្មត្រឹមត្រូវ...

ការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលទៅសហគមន៍ ទាមទារនូវការបង្កើនសមត្ថភាពត្រួតពិនិត្យពីក្រុមគ្រូពេទ្យជំនាញ

ភ្នំពេញ ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីដាំកូនឈើនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលទៅសហគមន៍ ទាមទារនូវការបង្កើនសមត្ថភាពត្រួតពិនិត្យ និងស្វែងរកអ្នកសង្ស័​យឆ្លងជំងឺដ៏កាចសាហាវនេះពីក្រុមគ្រូពេទ្យជំនាញ និងកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅពេលរកឃើញករណីសង្ស័យបានលឿន និងទាន់ពេលវេលា គឺអាចកាត់បន្ថយការចម្លងជំងឺនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប្រកប​ដោយប្រសិទ្ធភាព។ ឯកឧត្តមនៅតែបន្តណែនាំដល់ប្រជាពលរដ្ឋ ត្រូវរក្សានូវភាពអនាម័យជាប្រចាំ...

ស្ត្រីជនជាតិចិនម្នាក់ចងខ្សែតាមបង្អួចសម្រូតចុះមកក្រោម តែត្រូវដាច់ខ្សៃធ្លាក់ពីលើអាគារបន្ទប់សណ្ឋាគារជាន់ទី៥បណ្តាលឲ្យរបួសធ្ងន់

ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ចងខ្សែតាមបង្អួចសម្រូតចុះមកក្រោម តែត្រូវដាច់ខ្សៃធ្លាក់ពីលើអាគារបន្ទប់សណ្ឋាគារជាន់ទី៥បណ្តាលឲ្យរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដោយសង្ស័យថាអាចជាករណីចាប់ជំរិតដោយជនជាតិចិនគ្នាឯង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគាររំដួល grand hotel ដែលមានទីតាំងលេខ ៣.៤០ ផ្លូវលេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនោះគេឃើញកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌដូនពេញបានចុះមកកន្លែងកើតហេតុធ្វើការបិទផ្លូវដើម្បីក្តោបសភាពការណ៍ទាំងឃាត់ជនសង្ស័យជនជាតិចិនភេទប្រុសចំនួន៤នាក់ដែលព្យាយាមរត់គេចខ្លួនបញ្ជូនទៅប៉ុស្តិ៍ផ្សារថ្មី៣ដើម្បីសួរនាំរឿងហេតុផងដែរ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុជាពិសេសអ្នករត់ម៉ូតូកង់បីដែលប្រចាំការនៅខាងមុខសណ្ឋាគារកើតហេតុបានប្រាប់ឲ្យដឹងថានៅវេលាម៉ោង៥ ព្រឹកថ្ងៃកើតហេតុនោះគេឃើញជនជាតិចិនប្រុស៤នាក់បាននាំស្ត្រីជនជាតិចិនម្នាក់ឡើងទៅក្នុងសណ្ឋាគារនោះលុះដល់វេលាកើតហេតុស្រាប់តែកើតរឿងដូច្នេះដោយឃើញស្ត្រីជនជាតិចិនបានបើកបង្អួចកញ្ចក់សណ្ឋាគារនៅជាន់ទី៥ដើម្បីសម្រូតចុះមកក្នុងបំណងគេចខ្លួនពីបញ្ហាអ្វីមួយនៅក្នុងបន្ទប់បណ្តាលឲ្យដាច់ខ្សែនោះធ្លាក់លើកកញ្ចក់ដាក់ស្លាកយីហោសណ្ឋាគារបង្កជាការភ្ញាក់បែបនោះតែម្តង។ តាមការពិនិត្យជាក់ស្ដែងដោយឃើញខ្សែដែលស្ត្រីជនជាតិចិនព្យាយាមគេចខ្លួនពីក្នុងបន្ទប់សម្រូតចុះមកក្រោមនោះគឺប្រើក្រណាត់ស្រោមពុកដែលហែកជ្រាកគួចចងតគ្នាដើម្បីសម្រូតចុះមកក្រោមទើបបណ្តាលឲ្យដាច់ធ្លាក់របួសធ្ងន់។ពាក់ព័ន្ធក្នុងហេតុការណ៍នោះដែលសមត្ថកិច្ចរួមទាំងអាជ្ញាធរខណ្ឌដូនពេញមិនទាន់ត្រូវបានបង្ហើបឱ្យដឹងថាជាករណីអ្វីនោះទេដោយកម្លាំងជំនាញកំពុងតែសួរនាំដោយប្រើអ្នកបកប្រែភាសាចិនពីរឿងហេតុ។ បច្ចុប្បន្នស្ត្រីជនជាតិចិនដែលរងរបួសព្រោះតែធ្លាក់ពីលើអាគារជាន់ទី៥ នោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតចំណែកបុរសជនសង្ស័យចំនួន៤នាក់ត្រូវបានឃាត់ខ្លួននៅប៉ុសផ្សាថ្មី៣ដើម្បីសួរនាំ៕ ...