Home Authors Posts by chenda sun

chenda sun

3802 POSTS 0 COMMENTS

Block title

ស្នងការនគរបាលខេត្តកំពង់ចាម ស្នើបុគ្គលម្ចាស់គណនី (Facebook) ឈ្មោះ លីពៅកំពង់ចាម ធ្វើការសុំទោសជាសាធារណៈជាបន្ទាន់ បើមិនចង់ពាក់ព័ន្ធទៅស្ថាប័នតុលាការ

កំពង់ចាម ៖ បើតាមសេចក្ដីប្រកាសដែលបានបង្ហោះលើផេកស្នងការនគរបាលខេត្តកំពង់ចាម ជាសាធារណៈ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះថា មេប៉ូលិសខេត្តកំពង់ចាម បានសម្ដែងនូវការប្រតិកម្ម យ៉ាងខ្លាំង បន្ទាប់ពីមាន Face book ឈ្មោះ លីពៅកំពង់ចាម បង្ហោះថា៖ ស្នងការខេត្តកំពង់ចាមរីកធំម៉េះហេតុអ្ចីអ្នកកាសែតសួរផ្លូវច្បាប់មិនឆ្លើយ?។ ទន្ទឹមនឹងការប្រតិកម្មបែបនេះ ស្នងការនគរបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាស ស្នើបុគ្គលដែលជាម្ចាស់ គណនី (Face book)...

មន្រ្តីសូរិយោដី ស្រវឹងស្រាថ្មីៗ បើករថយន្តឡើងសួនច្បារបុកផ្ទាំងប៉ាន់ណូ បណ្ដាលឱ្យមនុស្សម្នាកំពុងហាត់ប្រាណរត់ជាន់ជាន់ជើងគ្នា

កំពង់ស្ពឺ ៖ បុរសម្នាក់ គេស្គាល់ថាជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បើករថយន្ដ ម៉ាក FORD ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបត់ឡើងលើសួនច្បារ សាធារណៈ មុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានមហាជនស្គាល់ឈ្មោះ ឡេង...

មកដឹងពី«ថ្មសោរ» ដែលដូនតាខ្មែរ ធ្វើជាថ្មទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរាបានពន្យល់ពី «ថ្មសោរ» ជាគន្លឹះសម្រាប់រើថ្មជួសជុលសំណង់ប្រាសាទបុរាណ នៅគ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពីមួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោរ។ ថ្មសោរនេះ ជាទូទៅមានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា។ ថ្មសោរដំបូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តជាឧទាហរណ៍។ នៅចំណុចមិនឆ្ងាយពីទីប្រសព្វនៃដំបូលដែលមានទិសទាំង៤ផ្គុំគ្នា ថ្មសោរ ត្រូវបានយកមកប្រើ ដើម្បីខ្ទាស់ថ្មតម្រៀបក្រោយគេទាំងអស់។ ដូចនេះ ពេលរើ គឺត្រូវរើថ្មសោរមុនគេបង្អស់ ប្រៀបដូចជាការបើកសោរ...

ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីសមត្ថកិច្ច និងប្រជាពលរដ្ឋ ចាប់បានសត្វក្រពើមួយក្បាល

បាត់ដំបង ៖ ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពពួកគាត់ បន្ទាប់ពីសមត្ថកិច្ច និងប្រជាពលរដ្ឋ ចាប់បានសត្វក្រពើមួយក្បាល ទម្ងន់ជាង ៤០ គីឡូក្រាម ដែលប្រជាពលរដ្ឋប្រទះឃើញក្នុងស្ទឹងសង្កែ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ២៦ ខែមីនានេះ មានប្រជាពលរដ្ឋម្នាក់ដែលប្រកបមុខរបររាយមងក្នុងស្ទឹង បានប្រទះឃើញសត្វក្រពើមួយក្បាលនៅក្នុងទឹកដែលអើតក្បាលលឹមៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលព្រមទាំងបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចដើម្បីរិះរកវិធានការក្នុងការចាប់សត្វក្រពើមួយក្បាលនេះ។ ដោយសារការខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកឯកភ្នំរួមនឹងប្រជាពលរដ្ឋដែលមានជំនាញស្រាប់បានតាមប្រមាញ់តាំងពីព្រឹករហូតដល់ម៉ោង...

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនសង្ស័យស្រវឹងបើករថយន្តម៉ាកNAVARA បុករះកន្លែងលក់បាយឆា បុករថយន្តចតស្ងៀម រួចបុកផ្ទប់ចូលផ្ទះពលរដ្ឋ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនសង្ស័យស្រវឹង បានបើករថយន្តម៉ាកNAVARAមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរេចង្កូតបុករះកន្លែងលក់បាយឆា ហើយបន្តល្បឿនទៅបុករថយន្តមួយគ្រឿងទៀតចតស្ងៀម នៅមុខផ្ទះវេចង្កូតបុកផ្ទប់ចូលផ្ទះពលរដ្ឋទៅមុខលែងរួច ដែលហេតុការណ៍នេះបង្កការភ្ជាក់ផ្អើលកាលពីវេលាម៉ោង ១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចខាងលិចស្តុបអាងទឹកលើផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក NAVARA ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2B0-6821 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំនុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងស្ដាំដៃបុករះកន្លែងលក់មីឆា...