បាត់ដំបង ៖ ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពពួកគាត់ បន្ទាប់ពីសមត្ថកិច្ច និងប្រជាពលរដ្ឋ ចាប់បានសត្វក្រពើមួយក្បាល ទម្ងន់ជាង ៤០ គីឡូក្រាម ដែលប្រជាពលរដ្ឋប្រទះឃើញក្នុងស្ទឹងសង្កែ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ២៦ ខែមីនានេះ មានប្រជាពលរដ្ឋម្នាក់ដែលប្រកបមុខរបររាយមងក្នុងស្ទឹង បានប្រទះឃើញសត្វក្រពើមួយក្បាលនៅក្នុងទឹកដែលអើតក្បាលលឹមៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលព្រមទាំងបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចដើម្បីរិះរកវិធានការក្នុងការចាប់សត្វក្រពើមួយក្បាលនេះ។
ដោយសារការខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកឯកភ្នំរួមនឹងប្រជាពលរដ្ឋដែលមានជំនាញស្រាប់បានតាមប្រមាញ់តាំងពីព្រឹករហូតដល់ម៉ោង...