Home Authors Posts by chenda sun

chenda sun

479 POSTS 0 COMMENTS

Block title

សន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជាក្រោមប្រធានបទ«លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌដើម្បីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព»

ភ្នំពេញ ៖ សន្និសីទអន្តរជាតិស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា លើកទី១នេះបានប្រព្រឹត្តទៅក្រោមប្រធានបទ «លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌដើម្បីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព» ដែលមានគោលដៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញថែមទៀត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិទៅកាន់ពិភពលោក។ ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ក្រសួងទេសចរណ៍កម្ពុជាបានសហការជាមួយអង្គការទេសច​រណ៍ពិភពលោក (UNWTO) រៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា (The First International...

ធើន ធារ៉ា ដឹកដៃខាំ ខ្លានាង ឡើងដណ្តើមប្រាក់លានពីកីឡាករអ៊ីរ៉ង និងកីឡាករថៃ

ភ្នំពេញ ៖ កីឡាករធើន ធារ៉ា អ្នកប្រដាល់នៃក្លិបក្រសួងកសិកម្ម ជួបជាមួយកីឡាករអ៊ីរ៉ង់NIMA ខណៈកីឡាករខាំ​ ខ្លានាង អ្នកប្រដាល់មកពីក្លិបរហាប់ស្វាយប៉ាក ជួបកីឡាករថៃណុកក្រាក់ជីប ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។ កីឡាករធើន ធារ៉ា ជួបជាមួយកីឡាករអ៊ីរ៉ង់NIMA ក្នុងប្រភទទម្ងន់៦៩គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ដោយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ងម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករអ៊ីរ៉ង់NIMA ហ្វឹកហាត់នៅប្រទេសថៃដូចនេះ ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់...

គម្រោងផ្ទះល្វែង ជាង៤០ល្វែង កំពុងត្រៀមបង្ហាញរូបរាង នៅទឹកដីភ្នំរាប ជិតតំបន់ទេសចរណ៍

ភ្នំពេញ ៖ ជាការពិតបច្ចុប្បន្ននេះ នៅតំបន់ភ្នំរាបកំពុងតែមានទីផ្សារដោយមានការចាប់អារម្មណ៍ច្រើន ពីអតិថិជន ក្នុងការទិញដីឡូតិ៍ ឬក៏ផ្ទះល្វែងជាដើម។ នៅក្នុងនោះគេសង្កេតឃើញថា គម្រោងមួយមានឈ្មោះថា "អេង លីហួ" កំពុងតែបោះជំហានទៅមុខយ៉ាងខ្លាំង និងទទួលបានជោគជ័យខ្លាំងជាងគេ ហើយពេលនេះបានរំលេចគម្រោងពិ​សេសបន្ថែមទៀត គឺគម្រោងផ្ទះល្វែង។ បើតាមការសង្កេតឃើញ នៅតំបន់ភ្នំរាប គឺគម្រោងមានឈ្មោះថា "អេង លីហួ" មានទីតាំងនៅ ភូមិស្រែដូនតូច សង្កាត់ពពាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ...

ស្រ្តីជាគ្រូបង្រៀម្នាក់ ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ពេលជិះម៉ូតូឆ្លងផ្លូវ

ភ្នំពេញ ៖ ស្រ្តីជាគ្រូបង្រៀម្នាក់ ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ពេលជិះម៉ូតូឆ្លងផ្លូវ ដែលហេតុការណ៍នេះ បង្កឲ្យមានភ្ញាក់ផ្អើលកាលវេលាម៉ោង១និង១៥នាទីរសៀល នៅតាមផ្លូវ១៥៥កែង៤៣២ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។ ជនរងគ្រោះខាងលើ មានឈ្មោះឃុំ ប៉ុណ្ណាបាត់ អាយុ៥០ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំណែកអ្នកបើករថយន្ត មានឈ្មោះសុខវណ្ណ ចាន់រិទ្ធ អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ បើតាមប្រភពព័ត៌មានពីរកន្លែង...

ចាប់ខ្លួនបនពេស្យាជនជាតិចិន៩នាក់កណ្ដាលក្រុងកំពត

ខេត្តកំពត ៖ ទីតាំងលួចបើកបំរើសេវាផ្លូវភេទ របស់ជនជាតិចិនមួយកន្លែង ( ផ្ទះសំណាក់ផ្កាយរះ ) នៅក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនមនុស្សប្រុស ស្រី ជនជាតិចិន៩នាក់ ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់អោយដឹងព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការកាលពីយប់មិញនេះ...