Home Authors Posts by chenda sun

chenda sun

808 POSTS 0 COMMENTS

Block title

បញ្ហាទឹកមិនស្អាត ប្រើប្រាស់មិនបានគ្រប់គ្រាន់ តាមបណ្តាសង្កាត់នានាក្នុងខណ្ឌព្រែកព្នៅ នៅតែជាបញ្ហាប្រឈមរៀងរាល់ខែ

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៩របស់ក្រុមប្រឹក្សាព្រែកព្នៅ អាណត្តិទី៣ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា លោកសុំការយោគយល់ចំពោះបញ្ហាទឹកមិនស្អាត ប្រើប្រាស់មិនបានគ្រប់គ្រាន់ តាមបណ្តាសង្កាត់នានាក្នុងខណ្ឌព្រែកព្នៅ ហើយសាលាខណ្ឌនិងជម្រុញដល់ក្រុមហ៊ុនឲ្យបង្កើនអនាម័យ និងបន្ថែមទឹកឲ្យបានខ្លាំងជាងមុន។ លោកអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថាបច្ចប្បន្នក្រុមហ៊ុនទឹកស្អាតព្រៃគុហ៍ខនស្ត្រាក់សិន ដែលមានមូលដ្ឋាននៅក្នុងភូមិផ្សារលិច ស្ថិតក្នុងសង្កាត់ព្រែកព្នៅ មានតម្លៃថ្លៃ ពេលខ្លះបញ្ចេញទឹកមកអោយប្រជាពលរដ្ឋប្រើប្រាស់មិនស្អាត ហើយប្រើប្រាស់មិនគ្រប់គ្រាន់ទៀត ដោយពេលខ្លះចេញពេលខ្លះអត់ចេញ នៅក្នុងសង្កាត់បណ្តារបស់ខណ្ឌព្រែកព្នៅ។ លោកបន្តថា លោកសុំការយោគយល់ចំពោះបញ្ហាទឹកមិនស្អាត...

នារីម្នាក់ជិះម៉ូតូដួលចូលកង់អ៊ិចស្កាវ៉ាទ័របែកក្បាលស្លាប់ភ្លាៗនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ នារីជាបុគ្គលិកធនាគារMB Bankម្នាក់ជិះម៉ូតូ១គ្រឿងរអិលដួលចូលកង់អ៊ិចស្កាវ៉ាទ័របែកក្បាលស្លាប់ភ្លាៗនៅកន្លែងកើតហេតុអ្នកបើកបរបង្កត្រូវបានឃាត់ខ្លួន។ហេតុការគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុច មុខផ្សារងិនអានហៅផ្សារទំនប់ស្ថិតតាមបណ្តោយផ្លូវ លេខ៥៩៨ស្ថិតនៅក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សពនារីរងគ្រោះមានឈ្មោះ ស៊ិន សុនវត្តី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារMB bankស្នាក់នៅផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២...

តាញ់ មករា ជួបបាង កាយាក ដណ្តើមជើងឯក ខណៈកីឡាករថៃជួបគ្នាត្រូវគេលើកឡើងថាមិនល្អមើល

ភ្នំពេញ ៖ កីឡាករតាញ់ មករា អ្នកប្រដាល់របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ឡើងដណ្តើមជើងឯក និងកីឡាករបាង កាយាក អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ចំណែកកីឡាករថៃពីររូបមានកីឡាករវិតថៈយ៉ាយុទ្ធ ឡើងដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងកីឡាករផេតក្រៀងក្រៃ នា​ថ្ងៃ​សៅរ៍ទី២៩ ខែ​កុម្ភៈ ឆ្នាំ២០២០នេះ។ កីឡាករស្រករក្រោយតាញ់ មករា គេ​នឹង​ត្រូវ​ជួប​បាង កាយាក ក្នុង​ប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេកន្លងមក ហើយកីឡាករទាំងពីរនាក់នេះគឺជាអ្នកឈ្នះដូចគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងមក។ តាញ់ មករា គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប...

ប៉ោ ភារិទ្ធ ជួបកីឡាករអ៊ីរ៉ង់ ខណៈសេក គឹមរួន និងវ៉ាន់ វឿន ឡើងសាកស្នៀតគុនជាមួយកីឡាករថៃ

ភ្នំពេញ ៖ កីឡាករប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ឡើងសាកស្នៀតគុននិងកីឡាករអ៊ីរ៉ង់ម៉ូមេនី រ៉េហ្សា ខណៈកីឡាករសេក គឹមរួនអ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ និងកីឡាករវ៉ាន់ វឿន អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ត្រូវឡើងជួបជាមួយកីឡាករថៃអេរ៉ាវ៉ាន់ កុងមេផី និងកីឡាករមឿងថង ពៀកខាឃែរ៍ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ កីឡាករ​ប៉ោ ភារិទ្ធ បន្ទាប់ពីគេធ្វើបានល្អដោយប្រមាណជា១០ប្រកួតចុងក្រោយវាយមិនដែលចាញ់កីឡាករបរទេសមក ពេលនេះត្រូវគេផ្គូផ្គងឲ្យឡើងសងសឹកលើកីឡាករអ៊ីរ៉ង់ម៉ូមេនី រ៉េហ្សា...

សមត្ថកិច្ចចាប់ឃាត់រថយន្តដឹកដំឡូងលើសទម្ងន់ដែលបើកគេចស្ថានីយថ្លឹងរថយន្តឲ្យបង់ពន្ធ និងធ្វើកិច្ចសន្យា

ខេត្តត្បូងឃ្មុំ ៖ ខេត្តត្បូងឃ្មុំវិញ មាន១ស្ថានីយ៍គឺស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង ស្ថិតក្នុងស្រុកត្បូងឃ្មុំ លើកំណាត់ផ្លូវជាតិលេខ៧ ដែលជាកំណាត់ផ្លូវដ៍សំខាន់និងមមាញឹក សម្រាប់រថយន្តដឹកទំនិញតូចធំបើកបរឆ្លងកាត់ ពិសេសនាពេលយប់តែម្តង ហើយនៅយប់ថ្ងៃទី២៥ ឈានចូលថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២០ មានរថយន្តv1 ម៉ាកFuso១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3B-7073 បានដឹកដំឡូងបើកបរគេចវេសមិនចូលស្ថានីយថ្លឹងត្រូវសមត្ថកិច្ចចាប់ឃាត់ឲ្យបង់ពន្ធ និងធ្វើកិច្ចសន្យា។ បើតាមប្រសាសន៍ក្នុងអង្គសន្និបាតក្រសួងនាពេលថ្មីៗនេះរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ក្រើនរំលឹកដល់ប្រធានស្ថានីយ៍រថយន្តទូទាំងប្រទេសថា ស្ថានីយ៍ថ្លឹងរថយន្ត ជាភ្នែកច្រមុះឲ្យក្រសួងសាធារណៈការ...