អ្នកជំនាញកំពង់ស្រាវជ្រាវករណីចោទលោកសង្ឈលន់​ សុវណ្ណ​ដា នៅវត្តស្វាយជ្រុំលួចឆីចំណីមេថុន្នធម្មកាលពីឆ្នាំ២០១៣

0
11142

កណ្ដាល៖ រហូតមកទល់ពេលនេះនារីម្នាក់ដែលអះអាងថាត្រូវរោងគ្រោះដោយសាររការរំលោភផ្លូវភេទពីលោកសង្ឈមហា លន់សុវណ្ណដា ព្រះសូត្រស្តាំ វត្តស្វាយជ្រុំ ខេត្តកណ្តាល ជាទីប្រឹក្សាផ្ទាល់សម្តេចមហាសង្ឃរាជ ទេព វង្ស និង ត្រូវជាក្មួយរបស់ ព្រះចៅអធិការវត្តស្វាយជ្រុំនឹងមានដំណែងជាព្រះអនុគណស្រុកខ្សាច់កណ្តាលបានស្ងប់ស្ងាត់ខណៈសមត្ថកិច្ចកំពង់ស្រាវជ្រាវសើបអង្កេតរកឯកសារសាក្សីដើម្បីបំភ្លឺក្នុងហេតុការណ៍នេះ។

WhatsApp Image 2018-03-12 at 4.11.25 PM

បន្ទាប់ពីនារីរងគ្រោះ បានបកអាក្រាតអំពើរឿងអាស្រូវរបស់ព្រះមហា លន់ សុវណ្ណដា បានលួងលោមចាប់រំលោភបានសម្រេចបន្តបន្ទាប់នៅក្នុងវត្តស្វាយជ្រុំភូមិស្វាយជ្រុំឃុំស្វាយជ្រុំស្រុកខ្សាច់កណ្តាល ។

ប្រជាពុទ្ធបរិស័ទរស់នៅក្បែរៗវត្តបាននិយាយថា កាលពីឆ្នាំមុន វត្តនេះមានរឿងអាស្រូវបន្តបន្ទាប់ជាពិសេសកន្លងមកមានរឿងសង្ឈបុកគលបានលួចសេពមេថុនធម្មនារីក្មេងៗមិនគ្រប់អាយុត្រូវចៅអធិការចាប់ផ្សឹកភ្លាមៗ តែចំលែករឿងលោកសង្ឈលន់សុវណ្ណា ត្រូវជាក្មួយ ដូចប៉ះចំសាច់ឯងដូចជា នៅស្ងៀម និង លេចលឺពាក្យមកវិញថា ជាការមួលបង្កាច់បង្ខូចកេរ្ត៍ឈ្មោះលោកស្ឈនិងវត្តអារាមទៅវិញ ។

WhatsApp Image 2018-03-12 at 4.11.48 PM

មជ្ឈដ្ឋានមួយចំនួន ខកចិត្តនឹងបុគ្គលសង្ឃមួយចំនួនដែលតែងតែប្រព្រឹត្តប្រាសចាកធម៌វិន័យ ប្រាសចាកពីគុណធម៌ សីលធម៌ និង កសាងនូវអំពើអបាយមុខទាំងឡាយ ពាក់ស្បង់ជីវរព្រះសាសនាទូមានពុទ្ធបរិសទ្ស័អស់ជំនឿរដោយសារអ្នកកាន់មិនប្រត្តិបត្តិ។

ទោះបីយ៉ាងណា ភាគីព្រះមហា លន់ សុវណ្ណដា ពុំទាន់មានការបកស្រាយពីបំភ្លឺពីការចោទប្រកាន់ប្រកាន់ ណាមួយទេនោះឡើយ។ចំណែកលោកវរសេនីយ៍ រស់ សាវិន ប្រធានការិយាល័យជូញដូមនុស្សនិងការពារអនិជននៃស្នងការដ្ឋានខេត្តកណ្តាលបានគូសបញ្ជាក់ថាករណីនេះលោកកំពង់ស្រាវជ្រាវសើបអង្កេតយកចំលើយអ្នករងគ្រោះនិងសាក្សី វត្ថុតាំងនិងឯកសារផ្សេងៗដែលពាក់ពន្ធ័ដើម្បីឈានទៅរកចំលើយបុគ្គលដែលប្រព្រឹត្តកាលពីឆ្នាំកន្លងមកនៅវត្តស្វាយជ្រុំតាមច្បាប់។លោកថាករណីមិនមែនជាករណីរំលោភនោះទេ ដោយរួមសង្វាសជាមួយគ្នាតាំងពីយូកន្លងមកហើយទើបនារីរងគ្រោះមកប្តឹងខណៈមិនពេញចិត្តអ្វីមួយក្នុងការទំនាក់ទំនងជាមួយបុគ្គលសង្ឈនិងនារីរងគ្រោះ។តែទោះយ៉ាងក៍លោកពិនិត្យនិងកោសលបច្ច័យអោយល្អិតល្អន់ត្រឹមត្រូវតាមច្បាប់ផងដែរ៕ធឿនវុទ្ធី

 

WhatsApp Image 2018-03-12 at 4.11.48 PM

WhatsApp Image 2018-03-12 at 4.11.49 PM(1)

WhatsApp Image 2018-03-12 at 4.11.49 PM

Facebook Comments
Loading...