អតីតកីឡាករឆ្មើម Liverpool ស្តោះទឹកមាត់ដាក់អ្នកគាំទ្រមែនញ៉ូ ប្រឈមនឹងបាត់បង់ការងារ

0
70140

អតីតខ្សែការពារឆ្មើមរបស់ក្លឹប Liverpool គឺកីឡាករ Jamie Carragher ប្រឈមនឹងការបាត់បង់ការងារនៅទូរទស្សន៍ Sky Sport ក្រោយលេចធ្លាយវីដេអូស្ដោះទឹកមាត់ដាក់អ្នកគាំទ្រតាមដងផ្លូវ។

_100370868_jamie_carragher_rex_02

Jamie Carragher ធ្វើដំណើរត្រឡប់ទៅផ្ទះវិញម្នាក់ឯង ក្រោយចប់ការប្រកួតរវាង Manchester United និង Liverpool តែបានស្ដោះទឹកមាត់ដាក់អ្នកគាំទ្រវ័យក្មេងក្រុមបិសាចក្រហមម្នាក់ ដែលទង្វើនេះកំពុងរងការរិះគន់ និងអាចធ្វើឲ្យរូបគេបាត់បង់ការងារ។

ក្រោយមក កីឡាករ Jamie Carragher បានធ្វើការសុំទោសចំពោះហេតុការណ៍ខាងលើ និងបានបកស្រាយថាខ្លួនស្ដោះទឹកមាត់ព្រោះខឹងបុរសជាបើកឡានដែលព្យាយាមថតវីដេអូរបស់គេ ២,៣ដង ។

nintchdbpict000391484907_large

nintchdbpict000391484906_large

Facebook Comments
Loading...